សូរ៉ា 9 · ជូស 10
At-Tawbah · 9:49
وَمِنْهُمْ مَنْ يَقُولُ ائْذَنْ لِي وَلَا تَفْتِنِّي ۚ أَلَا فِي الْفِتْنَةِ سَقَطُوا ۗ وَإِنَّ جَهَنَّمَ لَمُحِيطَةٌ بِالْكَافِرِينَ
ហើយក្នុងចំណោមពួកគេមានអ្នកខ្លះនិយាយថាៈ សូម អនុញ្ញាតឱ្យខ្ញុំ(មិនទៅធ្វើសង្គ្រាម)ផង ហើយកុំឱ្យខ្ញុំប្រឈមមុខ នឹងគ្រោះថ្នាក់អ្វី។ តាមពិតពួកគេបានធ្លាក់ក្នុងភាពគ្រោះថ្នាក់ (ដោយអំពើពុតត្បុត)ទៅហើយ។ ហើយពិតប្រាកដណាស់ នរក ជើហាន់ណាំនឹងហ៊ុមព័ទ្ធពួកដែលប្រឆាំង។
តាហ្វសៀរ
ហើយក្នុងចំណោមពួកពុតត្បុត គឺមានអ្នកដែលយកលេសដើម្បីមិនទៅចូលរួមប្រយុទ្ធ ដោយគេនិយាយថាៈ ឱអ្នកនាំសាររបស់អល់ឡោះ! សូមអ្នកអនុញ្ញាតដល់ខ្ញុំក្នុងការមិនចេញទៅធ្វើសង្គ្រាមផងចុះ ហើយសូមអ្នកកុំដាក់បន្ទុកលើខ្ញុំឲ្យចាកចេញជាមួយនឹងអ្នកដើម្បីកុំឲ្យខ្ញុំមានបាបកម្មដោយសារតែភាពចលាចលដែលបណ្តាលមកពីពួកនារីៗរបស់ពួកសត្រូវ(ពួករ៉ូម)នៅពេលដែលខ្ញុំឃើញពួកនាង។ តើពុំមែនទេឬ តាមពិតពួកគេបានធ្លាក់ក្នុងភាពចលាចលដ៏ធំធេងជាងអ្វីដែលពួកគេបានអះអាងទៅទៀត នោះគឺភាពចលាចលនៃភាពពុតត្បុត និងភាពចលាចលនៃការមិនចូលរួមក្នុងសង្គ្រាម។ ពិតណាស់ ឋាននរកជើហាន់ណាំនឹងហ៊ុមព័ទ្ធពួកប្រឆាំងនៅថ្ងៃបរលោកដោយគ្មាននរណាម្នាក់អាចគេចផុតនោះឡើយ ហើយពួកគេក៏គ្មានផ្លូវគេចផុតពីវានោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល