សូរ៉ា 9 · ជូស 10

At-Tawbah · 9:48

لَقَدِ ابْتَغَوُا الْفِتْنَةَ مِنْ قَبْلُ وَقَلَّبُوا لَكَ الْأُمُورَ حَتَّىٰ جَاءَ الْحَقُّ وَظَهَرَ أَمْرُ اللَّهِ وَهُمْ كَارِهُونَ

ពិតប្រាកដណាស់ ពួកគេមានផែនការបង្កភាពចលាចល តាំងពីមុនមកម្លេះ(មុនសង្គ្រាមនៅតាប៊ូក) ហើយពួកគេបានធ្វើ ការផ្លាស់បូ្ដរសភាពការណ៍ទាំងឡាយចំពោះអ្នក(មូហាំម៉ាត់) រហូត ទាល់តែការពិត(ជំនួយ)បានមកដល់ និងសាសនារបស់អល់ឡោះ បានជោគជ័យ តែពួកគេមិនពេញចិត្ដឡើយ។

តាហ្វសៀរ

ជាការពិតណាស់ ពួកពុតត្បុតទាំងនោះបានព្យាយាមបង្កវិនាសកម្មដោយបំបែកបំបាក់សាមគ្គីភាពរបស់អ្នកមានជំនឿ និងបំបែកបំបាក់ការរួបរួមគ្នារបស់ពួកគេតាំងពីមុនសង្គ្រាមតាពូកមកម្លេះ ហើយពួកគេបានរៀបចំឧបាយកលជាច្រើនប្រភេទប្រឆាំងនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយពួកគេសង្ឃឹមថា ឧបាយកលរបស់ពួកគេអាចផ្តល់ផលប៉ះពាល់លើការតាំងចិត្តរបស់អ្នកក្នុងការប្រយុទ្ធ រហូតទាល់តែជំនួយរបស់អល់ឡោះ និងការពង្រឹងរបស់ទ្រង់បានមកដល់អ្នក។ ហើយអល់ឡោះបានធ្វើឲ្យសាសនារបស់ទ្រង់មានភាពខ្លាំងក្លា និងធ្វើឲ្យសត្រូវរបស់ទ្រង់ចុះខ្សោយ។ តែពួកគេមិនពេញចិត្តដូច្នោះឡើយ ពីព្រោះពួកគេមានបំណងចង់ឲ្យប្រការខុសឆ្គងទទួលជ័យជម្នះលើប្រការត្រឹមត្រូវ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់