សូរ៉ា 9 · ជូស 10

At-Tawbah · 9:50

إِنْ تُصِبْكَ حَسَنَةٌ تَسُؤْهُمْ ۖ وَإِنْ تُصِبْكَ مُصِيبَةٌ يَقُولُوا قَدْ أَخَذْنَا أَمْرَنَا مِنْ قَبْلُ وَيَتَوَلَّوْا وَهُمْ فَرِحُونَ

ប្រសិនបើសំណាងល្អធ្លាក់មកលើអ្នក(មូហាំម៉ាត់)វាធ្វើ ឱ្យពួកគេ(ពួកពុតត្បុត)ឈឺចាប់។ តែបើសំណាងអាក្រក់ធ្លាក់មក លើអ្នកវិញ ពួកគេនឹងនិយាយថាៈ ពិតណាស់ ពួកយើងបានដឹងរឿង នេះមុន(ទើបពួកយើងដកខ្លួនចេញពីមូហាំម៉ាត់) ហើយពួកគេបែរ ចេញទៅដោយពួកគេសប្បាយរីករាយ។

តាហ្វសៀរ

ប្រសិនបើអ្នក(ឱអ្នកនាំសាររបស់អល់ឡោះ)ទទួលបាននូវឧបការគុណពីអល់ឡោះដែលនាំឲ្យអ្នកសប្បាយរីករាយ ដូចជាការទទួលបានជ័យជំនះ ឬក៏ទ្រព្យជ័យភណ្ឌនោះ គឺពួកគេ(ពួកពុតត្បុត)មិនពេញចិត្តដូច្នោះឡើយ ហើយពួកគេមានទុក្ខព្រួយថែមទៀត។ តែប្រសិនបើអ្នកទទួលរងនូវគ្រោះថ្នាក់ ដូចជាការលំបាក និងការបរាជ័យ(ក្នុងសង្គ្រាម)នោះ ពួកគេនឹងនិយាយថាៈ ពួកយើងបានការពារខ្លួនរបស់ពួកយើង ហើយពួកយើងបានប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្ន ដោយពួកយើងមិនបានចេញទៅប្រយុទ្ធដូចដែលបណ្តាអ្នកមានជំនឿបានចេញ(ទៅប្រយុទ្ធ) ដែលជាហេតុធ្វើឲ្យពួកគេ(អ្នកមានជំនឿ)ទទួលរងគ្រោះដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹក។ ក្រោយមក ពួកពុតត្បុតទាំងនោះនាំគ្នាបែរចេញត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញដោយភាពសប្បាយរីករាយ ដោយសារពួកគេទទួលបាននូវសុវត្ថិភាព។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់