សូរ៉ា 9 · ជូស 10

At-Tawbah · 9:24

قُلْ إِنْ كَانَ آبَاؤُكُمْ وَأَبْنَاؤُكُمْ وَإِخْوَانُكُمْ وَأَزْوَاجُكُمْ وَعَشِيرَتُكُمْ وَأَمْوَالٌ اقْتَرَفْتُمُوهَا وَتِجَارَةٌ تَخْشَوْنَ كَسَادَهَا وَمَسَاكِنُ تَرْضَوْنَهَا أَحَبَّ إِلَيْكُمْ مِنَ اللَّهِ وَرَسُولِهِ وَجِهَادٍ فِي سَبِيلِهِ فَتَرَبَّصُوا حَتَّىٰ يَأْتِيَ اللَّهُ بِأَمْرِهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈប្រសិនបើឪពុកម្ដាយ កូនចៅ បងប្អូន ប្រពន្ធ សាច់សាលោហិតរបស់ពួកអ្នក និងទ្រព្យ សម្បត្ដិដែលពួកអ្នករកបាន និងជំនួញដែលពួកអ្នកខ្លាចខាតបង់ ហើយនិងលំនៅដ្ឋានដែលពួកអ្នកពេញចិត្ដវា ពួកអ្នកស្រឡាញ់ជាង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងការតស៊ូក្នុងមាគ៌ា របស់ទ្រង់ នោះ ចូរពួកអ្នករង់ចាំចុះ រហូតទាល់តែអល់ឡោះនាំមកនូវការ សមេ្រច(ទណ្ឌកម្ម)របស់ទ្រង់។ អល់ឡោះមិនចង្អុលបង្ហាញក្រុម ដែលប្រព្រឹត្ដល្មើសឡើយ។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រសិនបើឪពុកម្តាយរបស់ពួកអ្នក(ឱអ្នកមានជំនឿ) កូនចៅរបស់ពួកអ្នក បងប្អូនរបស់ពួកអ្នក ប្រពន្ធរបស់ពួកអ្នក សាច់ញាតិរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកដែលពួកអ្នករកបាន ហើយនិងជំនួញរបស់ពួកអ្នកដែលពួកអ្នកស្រឡាញ់ពេញចិត្តនឹងផលចំណេញរបស់វាហើយខ្លាចខាតបង់វា ព្រមទាំងលំនៅដ្ឋានរបស់ពួកអ្នកដែលពួកអ្នកពេញចិត្តក្នងការស្នាក់នៅក្នុងវានោះ ប្រសិនបើរបស់នេះ គឺជាទីស្រឡាញ់ពេញចិត្តរបស់ពួកអ្នកជាងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងការតស៊ូក្នុងមាគ៌ារបស់ទ្រង់នោះ ចូរពួកអ្នករង់ចាំទណ្ឌកម្មដែលអល់ឡោះនឹងទម្លាក់ទៅលើពួកអ្នកចុះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញពួកដែលចាកចេញពីការគោរពប្រតិបត្តិតាមទ្រង់ឲ្យសាងនូវទង្វើកុសលដែលទ្រង់ពេញចិត្តនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

At-Tawbah 9:24 · Tlawati