សូរ៉ា 9 · ជូស 10

At-Tawbah · 9:25

لَقَدْ نَصَرَكُمُ اللَّهُ فِي مَوَاطِنَ كَثِيرَةٍ ۙ وَيَوْمَ حُنَيْنٍ ۙ إِذْ أَعْجَبَتْكُمْ كَثْرَتُكُمْ فَلَمْ تُغْنِ عَنْكُمْ شَيْئًا وَضَاقَتْ عَلَيْكُمُ الْأَرْضُ بِمَا رَحُبَتْ ثُمَّ وَلَّيْتُمْ مُدْبِرِينَ

អល់ឡោះពិតជាបានជួយពួកអ្នកឱ្យបានជោគជ័យនៅក្នុង សមរភូមិជាច្រើនកន្លែង។ ហើយនៅសមរភូមិហ៊ូណែន ពេលដែល កងទ័ពជាច្រើនរបស់ពួកអ្នកធ្វើឱ្យពួកអ្នកមានមោទនភាពនោះ គឺ គ្មានប្រយោជន៍អ្វីដល់ពួកអ្នកឡើយ។ ហើយដីដែលមានភាពទូលំ ទូលាយនោះបែរជាចង្អៀតចំពោះពួកអ្នក បន្ទាប់មកពួកអ្នករត់ ត្រឡប់ក្រោយ(ដោយបរាជ័យ)ទៅវិញ។

តាហ្វសៀរ

ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ឲ្យទទួលបានជ័យជម្នះទៅលើពួកមុស្ហរីគីនក្នុងសមរភូមិជាច្រើន ទោះបីជាពួកអ្នកមានគ្នាតិចនិងគ្រឿងសព្វាវុធទន់ខ្សោយក៏ដោយ នៅពេលដែលពួកអ្នកប្រគល់ខ្លួនចំពោះអល់ឡោះ ព្រមទាំងប្រកាន់យកនូវមូលហេតុទាំងឡាយ(ដែលនាំឲ្យទទួលជោគជ័យ)។ ហើយពួកអ្នកមិនត្រូវមានមោទនភាពនឹងចំនួនដ៏ច្រើនរបស់ពួកអ្នកនោះទេ ពីព្រោះចំនួន(ទ័ព)ដ៏ច្រើនរបស់ពួកអ្នកនោះ មិនមែនជាមូលហេតុដែលនាំឲ្យពួកអ្នកទទួលបានជ័យជម្នះលើពួកគេនោះទេ។ រីឯនៅថ្ងៃសមរភូមិហ៊ូណែនវិញ នៅពេលដែលកងទ័ពជាច្រើនរបស់ពួកអ្នកបានធ្វើឲ្យពួកអ្នកមានមោទនភាព ដោយពួកអ្នកបានពោលថាៈ នៅថ្ងៃនេះ ពួកយើងនឹងមិនទទួលបរាជ័យដោយសារតែពួកយើងមានគ្នាតិចទៀតនោះទេ។ ក៏ប៉ុន្តែ ចំនួនទ័ពដ៏ច្រើនរបស់ពួកអ្នកដែលធ្វើឲ្យពួកអ្នកមានមោទនភាពនោះ មិនបានផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់ពួកអ្នកនោះឡើយ។ ដូច្នេះ សត្រូវរបស់ពួកអ្នកក៏បានយកឈ្នះលើពួកអ្នក ហើយផែនដីដែលធ្លាប់តែមានភាពទូលំទូលាយនោះ បែរជាមានភាពចង្អៀតសម្រាប់ពួកអ្នក។ ក្រោយមក ពួកអ្នកបានរត់បកក្រោយចេញពីសត្រូវរបស់ពួកអ្នកដោយភាពបរាជ័យ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

At-Tawbah 9:25 · Tlawati