សូរ៉ា 9 · ជូស 10
At-Tawbah · 9:23
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا آبَاءَكُمْ وَإِخْوَانَكُمْ أَوْلِيَاءَ إِنِ اسْتَحَبُّوا الْكُفْرَ عَلَى الْإِيمَانِ ۚ وَمَنْ يَتَوَلَّهُمْ مِنْكُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
ឱបណ្ដាអ្នកដែលមានជំនឿ ចូរពួកអ្នកកុំយកជីដូនជីតា និងបងប្អូនរបស់ពួកអ្នកធ្វើជាអ្នកគាំពារឱ្យសោះ ដរាបណាពួកគេ ពេញចិត្ដនឹងការគ្មានជំនឿជាងការមានជំនឿនោះ។ អ្នកណាហើយ ក្នុងចំណោមពួកអ្នកយកពួកគេធ្វើជាអ្នកគាំពារនោះ ពួកទាំងនោះ គឺជាពួកដែលបំពាន។
តាហ្វសៀរ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើតាមនូវអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក! ចូរពួកអ្នកកុំយកជីដូនជីតារបស់ពួកអ្នក និងបងប្អូនបង្កើតរបស់ពួកអ្នក ក៏ដូចជាអ្នកផ្សេងទៀតក្រៅពីពួកគេទៀតក្នុងចំណោមសាច់ញាតិរបស់ពួកអ្នក ធ្វើជាអ្នកជំនិតនិងជាអ្នកគាំពាររបស់ពួកគេ ដោយ(ពួកអ្នក)ចែកចាយ ឬផ្សព្វផ្សាយនូវរឿងរ៉ាវអាថ៌កំបាំងរបស់អ្នកមានជំនឿនិងពិភាក្សាជាមួយពួកគេឲ្យសោះ ដរាបណាពួកគេពេញចិត្តភាពគ្មានជំនឿជាងការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់នោះ។ ហើយជនណាដែលយកពួកគេធ្វើជាអ្នកគាំពារក្នុងខណៈដែលពួកគេនៅតែបន្តស្ថិតលើភាពគ្មានជំនឿ ហើយបង្ហាញក្តីស្រឡាញ់ទៅចំពោះពួកគេនោះ ពិតប្រាកដណាស់ គេបានប្រឆាំងនឹងអល់ឡោះ និងបានបំពានលើខ្លួនឯងហើយ ព្រោះតែគេបានបណ្តោយខ្លួនឲ្យធ្លាក់ក្នុងរណ្តៅនៃភាពអន្តរាយដោយសារតែការប្រព្រឹត្តល្មើស។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល