សូរ៉ា 72 · ជូស 29
Al-Jinn · 72:17
لِنَفْتِنَهُمْ فِيهِ ۚ وَمَنْ يُعْرِضْ عَنْ ذِكْرِ رَبِّهِ يَسْلُكْهُ عَذَابًا صَعَدًا
ដើម្បីយើងនឹងសាកល្បងពួកគេនឹងវា។ អ្នកណាហើយ ដែលគេចចេញពីការរំលឹកចំពោះម្ចាស់របស់គេនោះ ទ្រង់ពិតជា បញ្ចូលគេទៅក្នុងទារុណកម្មដ៏ធ្ងន់ធ្ងរ។
តាហ្វសៀរ
ដើម្បីយើង(អល់ឡោះ)នឹងសាកល្បងពួកគេនឹងវា ថាតើពួកគេដឹងគុណចំពោះឧបការគុណរបស់យើង ឬមួយពួកគេរមិលគុណចំពោះវា? ហើយជនណាដែលងាកចេញពីគម្ពីរគួរអាន និងងាកចេញពីការទូន្មានទាំងឡាយដែលមាននៅក្នុងគម្ពីរគួរអាននោះ ម្ចាស់របស់គេនឹងបញ្ចូលរូបគេទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរជាទីបំផុតដែលពួកគេមិនអាចទ្រាំទ្របានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល