សូរ៉ា 72 · ជូស 29

Al-Jinn · 72:18

وَأَنَّ الْمَسَاجِدَ لِلَّهِ فَلَا تَدْعُوا مَعَ اللَّهِ أَحَدًا

ហើយពិតប្រាកដណាស់ ម៉ាស្ជិទ(វិហារ)គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកកុំបួងសួងសុំអ្នកណាម្នាក់រួមជា មួយអល់ឡោះឱ្យសោះ។

តាហ្វសៀរ

ហើយពិតប្រាកដណាស់ ម៉ាស្ជិទទាំងឡាយ គឺជាកម្មសិទ្ធិសម្រាប់តែអល់ឡោះជាម្ចាស់តែមួយគត់ ពុំមែនសម្រាប់អ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។ ហេតុនេះ ចូរពួកអ្នកកុំបួងសួងសុំពីអ្នកណាម្នាក់រួមជាមួយអល់ឡោះនៅក្នុងម៉ាស្ជិតទាំងឡាយឱ្យសោះ ដែលជាហេតុនាំឱ្យពួកអ្នកក្លាយទៅជាដូចពួកយូដា និងពួកណាសរ៉នី(ដែលពួកគេបួងសួងសុំពីអ្នកផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់)នៅក្នុងព្រះវិហាររបស់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់