សូរ៉ា 72 · ជូស 29

Al-Jinn · 72:16

وَأَنْ لَوِ اسْتَقَامُوا عَلَى الطَّرِيقَةِ لَأَسْقَيْنَاهُمْ مَاءً غَدَقًا

ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេ(មនុស្សលោក និងជិន)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវនោះ យើងពិតជានឹងផ្ដល់ឱ្យពួក គេនូវទឹកភ្លៀង(និងផ្ដល់លាភសក្ការៈ)យ៉ាងច្រើន។

តាហ្វសៀរ

ហើយដូចដែលរូបគេ(ព្យាការីមូហាំម៉ាត់)ត្រូវបានគេផ្តល់វ៉ាហ៊ីមកប្រាប់ថា មានពួកជិនមួយក្រុមបានមកស្តាប់គេនោះនោះ រូបគេក៏ត្រូវបានគេផ្តល់វាហ៊ីឱ្យបានដឹងផងដែរថាៈ ជាការពិតណាស់ ប្រសិនបើពួកជិននិងមនុស្សលោកស្ថិតនៅលើមាគ៌ានៃសាសនាឥស្លាម ហើយអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ អល់ឡោះជាម្ចាស់ពិតជានឹងផ្ដល់ឱ្យពួកគេនូវទឹកភ្លៀងជាច្រើន និងផ្ដល់លាភសក្ការៈជាច្រើនប្រភេទ(ដល់ពួកគេ)

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់