សូរ៉ា 7 · ជូស 9

Al-A'raf · 7:188

قُلْ لَا أَمْلِكُ لِنَفْسِي نَفْعًا وَلَا ضَرًّا إِلَّا مَا شَاءَ اللَّهُ ۚ وَلَوْ كُنْتُ أَعْلَمُ الْغَيْبَ لَاسْتَكْثَرْتُ مِنَ الْخَيْرِ وَمَا مَسَّنِيَ السُّوءُ ۚ إِنْ أَنَا إِلَّا نَذِيرٌ وَبَشِيرٌ لِقَوْمٍ يُؤْمِنُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំគ្មានលទ្ធភាពផ្ដល់ផល ប្រយោជន៍សម្រាប់ខ្លួនរបស់ខ្ញុំ និងរុញច្រានភាពគ្រោះថ្នាក់ចេញ ពីខ្លួនខ្ញុំបានឡើយ លើកលែងតែអ្វីដែលអល់ឡោះមានចេតនា ប៉ុណ្ណោះ។ ប្រសិនបើខ្ញុំបានដឹងនៃអាថ៌កំបាំង ខ្ញុំពិតជានឹងបង្កើននូវ អំពើល្អយ៉ាងច្រើន ហើយគ្មានអំពើអាក្រក់ណាមកបៀតបៀនរូប ខ្ញុំបានឡើយ។ ខ្ញុំគ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមាន និងផ្ដល់ ដំំណឹងរីករាយដល់ក្រុមដែលមានជំនឿនោះឡើយ។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់នូវប្រការល្អសម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនអាចរុញច្រានប្រការអាក្រក់ចេញពីខ្លួនរបស់ខ្ញុំបាននោះដែរ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ បញ្ហាទាំងអស់នោះ គឺទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយខ្ញុំពុំបានដឹងអ្វីមួយនោះទេ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បង្រៀនខ្ញុំប៉ុណ្ណោះ។ ដូចនេះ ខ្ញុំក៏មិនបានដឹងពីប្រការអាថ៌កំបាំងណាមួយនោះដែរ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងធ្វើនូវមូលហេតុទាំងឡាយដែលខ្ញុំបានដឹងថាវាអាចនាំមកប្រការល្អ និងអាចការពារខ្លួនខ្ញុំពីប្រការអាក្រក់ជាមិនខាន ព្រោះតែខ្ញុំបានដឹងពីអ្វីៗទាំងអស់មុនពេលដែលវាបានកើតឡើង និងអ្វីដែលនឹងកើតឡើង។ រូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកនាំសារម្នាក់មកពីអល់ឡោះជាម្ចាស់នោះឡើយ។ ខ្ញុំព្រមានបន្លាចពីទណ្ឌកម្មរបស់ទ្រង់ដ៏សែនខ្លោចផ្សា(ចំពោះពួកដែលប្រឆាំង) និងផ្តល់ដំណឹងរីករាយពីផលបុណ្យដ៏ឧត្តុង្គឧត្តមចំពោះក្រុមមួយដែលមានជំនឿថា រូបខ្ញុំ គឺជាអ្នកនាំសារមកពីអល់ឡោះជាម្ចាស់ ហើយជឿជាក់ចំពោះអ្វីដែលខ្ញុំបាននាំមក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់