សូរ៉ា 7 · ជូស 9

Al-A'raf · 7:189

۞ هُوَ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَجَعَلَ مِنْهَا زَوْجَهَا لِيَسْكُنَ إِلَيْهَا ۖ فَلَمَّا تَغَشَّاهَا حَمَلَتْ حَمْلًا خَفِيفًا فَمَرَّتْ بِهِ ۖ فَلَمَّا أَثْقَلَتْ دَعَوَا اللَّهَ رَبَّهُمَا لَئِنْ آتَيْتَنَا صَالِحًا لَنَكُونَنَّ مِنَ الشَّاكِرِينَ

អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្ស តែមួយគត់(អាដាំ)ហើយអល់ឡោះបានបង្កើតចេញពីគាត់នូវ ភរិយារបស់គាត់(ហាវ៉ា) ដើម្បីឱ្យគាត់មានភាពរីករាយរស់នៅជា មួយនាង។ នៅពេលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃ ពោះដ៏ស្រាល ហើយនាងបន្ដពរពោះនោះ។ នៅពេលផ្ទៃពោះនោះ មានភាពធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះដែលជាម្ចាស់ របស់ពួកគេទាំងពីរថាៈ ពិតប្រាកដណាស់ ប្រសិនបើទ្រង់ប្រទានឱ្យ ពួកយើងនូវកូនដ៏ល្អម្នាក់នោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នក ដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ។

តាហ្វសៀរ

ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱបុរសនិងស្ត្រីទាំងឡាយ)ចេញពីមនុស្សតែម្នាក់គត់ គឺព្យាការីអាហ្ទាំ ហើយទ្រង់បានបង្កើតចេញពីព្យាការីអាហ្ទាំនោះនូវភរិយារបស់គេ គឺហាវ៉ាក។ ទ្រង់បានបង្កើតនាងចេញពីឆ្អឺងជំនីរបស់គាត់(អាហ្ទាំ)ដើម្បីឲ្យគាត់មានភាពរីករាយ និងស្ងប់ចិត្តជាមួយនាង។ នៅពេលដែលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃពោះនូវការពពោះមួយដ៏ស្រាលដោយនាងគ្មានអារម្មណ៍ថាមានផ្ទៃពោះនោះទេ ពីព្រោះនាងទើបតែចាប់ផ្តើមមានផ្ទៃពោះ។ ហើយនាងនៅតែបន្តពពោះបែបនេះ ដោយនាងអាចបំពេញនូវសេចក្តីត្រូវការផ្សេងៗរបស់នាងដោយគ្មានអារម្មណ៍ថាធ្ងន់នោះឡើយ។ នៅពេលដែលពោះរបស់នាងកាន់តែធំ នាងក៏មានអារម្មណ៍ថាធ្ងន់ (ពេលនោះ)គេទាំងពីរក៏បានបួងសួងសុំពីម្ចាស់របស់ពួកគេទាំងពីរថាៈ ប្រសិនបើទ្រង់(ឱម្ចាស់របស់ពួកយើង)ប្រទានឲ្យពួកយើងនូវកូនដ៏ល្អម្នាក់ដោយបង្កើតគេឲ្យមានលក្ខណៈពេញលេញនោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ជាមិនខាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់