សូរ៉ា 7 · ជូស 9
Al-A'raf · 7:187
يَسْأَلُونَكَ عَنِ السَّاعَةِ أَيَّانَ مُرْسَاهَا ۖ قُلْ إِنَّمَا عِلْمُهَا عِنْدَ رَبِّي ۖ لَا يُجَلِّيهَا لِوَقْتِهَا إِلَّا هُوَ ۚ ثَقُلَتْ فِي السَّمَاوَاتِ وَالْأَرْضِ ۚ لَا تَأْتِيكُمْ إِلَّا بَغْتَةً ۗ يَسْأَلُونَكَ كَأَنَّكَ حَفِيٌّ عَنْهَا ۖ قُلْ إِنَّمَا عِلْمُهَا عِنْدَ اللَّهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីថ្ងៃបរលោកថាៈ តើ ពេលណាទើបវាកើតឡើង? ចូរអ្នកពោលថាៈ តាមពិតការដឹងពី បញ្ហាវានៅលើម្ចាស់របស់ខ្ញុំតែមួយគត់។ គ្មាននរណាម្នាក់អាច បញ្ជាក់ប្រាប់ពីពេលកំណត់របស់វាក្រៅពីទ្រង់ឡើយ។ វាអាថ៌កំបាំង បំផុតសម្រាប់អ្នកដែលរស់នៅលើមេឃជាច្រើនជាន់ និងផែនដី។ វានឹងកើតឡើងដល់ពួកអ្នកភ្លាមៗ។ ពួកគេសួរអ្នកហាក់ដូចជាអ្នក ដឹងពិតប្រាកដអំពីបញ្ហានេះ។ ចូរអ្នកពោលថាៈ ជាការពិតណាស់ ការដឹងពីបញ្ហារបស់វាគឺនៅលើអល់ឡោះតែមួយគត់ តែមនុស្ស ភាគច្រើនមិនដឹងឡើយ។
តាហ្វសៀរ
ពួកបដិសេធដែលចចេសរឹងរូសទាំងនោះនឹងសួរអ្នកអំពីថ្ងៃបរលោក ថាតើពេលណាទើបវាកើតឡើង? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំគ្មានចំណេះដឹងអ្វីអំពីវានោះឡើយ ហើយអ្នកផ្សេងទៀតក៏មិនបានដឹង(អំពីពេលវេលារបស់វា)ដូចគ្នាដែរ។ តាមពិត អ្នកដែលមានចំណេះដឹងពីបញ្ហានេះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ គ្មាននរណាម្នាក់ដែលដឹងពីពេលវេលាកំណត់របស់វា(ថាកើតឡើងនៅពេលណា)នោះឡើយ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់លាក់បាំងវាមិនឲ្យនរណាម្នាក់បានដឹងនោះឡើយមិនថាអ្នកដែលនៅលើមេឃ ឬអ្នកដែលនៅលើផែនដីនោះទេ ដោយវានឹងមកដល់ដល់ពួកអ្នកភ្លាមៗ។ ពួកគេសួរអ្នកពីថ្ងៃបរលោកនេះហាក់បីដូចជាអ្នកដឹងច្បាស់អំពីវា ហើយពួកគេមិនបានដឹងទេថា ពិតណាស់អ្នកមិនបានសួរអំពីវា(ថ្ងៃបរលោក)នោះទេដោយសារតែភាពពេញលេញនៃចំណេះដឹងរបស់អ្នកចំពោះម្ចាស់របស់អ្នក។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ជាការពិតណាស់ ការដឹងពីបញ្ហាថ្ងៃបរលោកនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងដូចនេះនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល