សូរ៉ា 7 · ជូស 9
Al-A'raf · 7:170
وَالَّذِينَ يُمَسِّكُونَ بِالْكِتَابِ وَأَقَامُوا الصَّلَاةَ إِنَّا لَا نُضِيعُ أَجْرَ الْمُصْلِحِينَ
ចំពោះបណ្ដាអ្នកដែលប្រកាន់ខ្ជាប់តាមគម្ពីរតាវរ៉ត និងប្រតិបត្ដិសឡាត ពិតប្រាកដណាស់យើងមិនធ្វើឱ្យបាត់បង់នូវ ផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ។
តាហ្វសៀរ
ហើយចំពោះបណ្តាអ្នកដែលប្រកាន់ខ្ជាប់តាមគម្ពីរតាមរ៉ត និងបានអនុវត្តតាមអ្វីដែលមាននៅក្នុងវា ព្រមទាំងបានប្រតិបត្តិសឡាតដោយរក្សាលើពេលវេលារបស់វា សារ៉ាត់(លក្ខខណ្ឌ)របស់វា ប្រការវ៉ាជិប(ចាំបាច់)របស់វា និងប្រការស៊ូណិត(ប្រកាគួរគប្បី)ទាំងឡាយរបស់វានោះ អល់ឡោះជាម្ចាស់នឹងតបស្នងចំពោះទង្វើដែលពួកគេបានសាង។ ពិតណាស់ អល់ឡោះជាម្ចាស់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់អ្នកដែលបានសាងនូវទង្វើកុសលនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល