សូរ៉ា 7 · ជូស 9

Al-A'raf · 7:171

۞ وَإِذْ نَتَقْنَا الْجَبَلَ فَوْقَهُمْ كَأَنَّهُ ظُلَّةٌ وَظَنُّوا أَنَّهُ وَاقِعٌ بِهِمْ خُذُوا مَا آتَيْنَاكُمْ بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានលើកភ្នំដាក់ ពីលើពួកគេ(អំបូរអ៊ីស្រាអែល) វាហាក់ដូចជាពពក ហើយពួកគេ បាននឹកស្មានថា ពិតប្រាកដណាស់ ភ្នំនោះធ្លាក់សង្កត់ពួកគេ។ (យើង បានមានបន្ទូលថា) ចូរពួកអ្នកទទួលយក(គម្ពីរតាវរ៉ត)ដោយខ្ជាប់ ខ្ជួននូវអ្វីដែលយើងបានផ្ដល់ឱ្យពួកអ្នក ហើយចូរពួកអ្នកចងចាំនូវអ្វី ដែលមាននៅក្នុងវា ដើម្បីឱ្យពួកអ្នកកោតខ្លាច។

តាហ្វសៀរ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានលើកភ្នំចេញ ហើយលើកវាដាក់ពីលើអម្បូរអ៊ីស្រាអែល នៅពេលដែលពួកគេមិនព្រមទទួលយកនូវអ្វីដែលមាននៅក្នុងគម្ពីរតាវរ៉ត។ ខណៈនោះ ភ្នំនោះហាក់បីដូចជាពពកដែលគ្របជាម្លប់ពីលើក្បាលរបស់ពួកគេ ហើយពួកគេនឹកស្មានថា ពិតណាស់ វានឹងធ្លាក់សង្កត់លើពួកគេ។ ហើយមានគេ(អល់ឡោះ)បានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកទទួលយកនូវអ្វីដែលយើងបានផ្តល់ទៅកាន់ពួកអ្នកឲ្យបានខ្ជាប់ខ្ជួនបំផុត។ ហើយចូរពួកអ្នកចងចាំនូវបណ្តាក្បួនច្បាប់ទាំងឡាយដែលអល់ឡោះបានបង្គាប់ប្រើទៅលើពួកអ្នកដែលមាននៅក្នុងគម្ពីរនោះ ហើយចូរពួកអ្នកកុំភ្លេចវាឲ្យសោះ។ សង្ឃឹមថាពួកអ្នកនឹងគោរពកោតខ្លាចអល់ឡោះនៅពេលដែលពួកអ្នកអនុវត្តដូច្នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់