សូរ៉ា 7 · ជូស 9
Al-A'raf · 7:168
وَقَطَّعْنَاهُمْ فِي الْأَرْضِ أُمَمًا ۖ مِنْهُمُ الصَّالِحُونَ وَمِنْهُمْ دُونَ ذَٰلِكَ ۖ وَبَلَوْنَاهُمْ بِالْحَسَنَاتِ وَالسَّيِّئَاتِ لَعَلَّهُمْ يَرْجِعُونَ
ហើយយើងបានបំបែកពួកគេ(អំបូរអ៊ីស្រាអែល)ជា ក្រុមៗនៅលើផែនដីនេះ។ មួយចំនួននៃពួកគេជាអ្នកសាងអំពើល្អ និងមួយចំនួនទៀតមិនបានសាងដូចេ្នះទេ។ យើងបានសាកល្បង ពួកគេនូវប្រការល្អ និងប្រការអាក្រក់ជាច្រើន។ សង្ឃឹមថាពួកគេ នឹងវិលត្រលប់(ទៅសាងអំពើល្អ)។
តាហ្វសៀរ
ហើយយើងបានបំបែកពួកគេ(អម្បូរអ៊ីស្រាអែល)នៅលើផែនដីនេះជាក្រុមៗក្រោយពីពួកគេធ្លាប់បាន(រស់នៅ)ប្រមូលផ្តុំគ្នា(រួបរួមគ្នាជាក្រុមតែមួយ)។ ក្នុងចំណោមពួកគេ គឺមានអ្នកដែលសាងនូវទង្វើកុសល ដោយពួកគេបំពេញនូវសិទ្ធិទាំងឡាយរបស់អល់ឡោះ ក៏ដូចជាសិទ្ធិទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់។ ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលធន់កណ្តាល ហើយក្នុងចំណោមពួកគេនោះទៀត គឺមានអ្នកដែលបំពានលើខ្លួនឯងដោយការប្រព្រឹត្តនូវអំពើល្មើស។ ហើយយើងបានសាកល្បងពួកគេនូវភាពងាយស្រួល និងការលំបាកជាច្រើន សង្ឃឹមថាពួកគេនឹងវិលត្រឡប់(បញ្ឈប់)ពីអំពើល្មើសនានាដែលពួកគេកំពុងតែប្រព្រឹត្ត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល