សូរ៉ា 7 · ជូស 9
Al-A'raf · 7:167
وَإِذْ تَأَذَّنَ رَبُّكَ لَيَبْعَثَنَّ عَلَيْهِمْ إِلَىٰ يَوْمِ الْقِيَامَةِ مَنْ يَسُومُهُمْ سُوءَ الْعَذَابِ ۗ إِنَّ رَبَّكَ لَسَرِيعُ الْعِقَابِ ۖ وَإِنَّهُ لَغَفُورٌ رَحِيمٌ
ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នក(មូហាំ-ម៉ាត់)បានប្រកាសថាៈ ទ្រង់ប្រាកដជានឹងបញ្ជូនអ្នកដែលធ្វើបាប ពួកគេ(យ៉ាហ៊ូទី)ដោយទារុណកម្មដ៏អាក្រក់ទៅកាន់ពួកគេរហូត ដល់ថ្ងៃបរលោក។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដាក់ ទណ្ឌកម្មយ៉ាងរហ័សបំផុត ហើយពិតប្រាកដណាស់ ទ្រង់មហា អភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលអល់ឡោះទ្រង់បានប្រកាសនូវដំណឹងយ៉ាងច្បាស់លាស់មួយដែលគ្មានការសង្ស័យឡើយនៅក្នុងវាថា ជាការពិតណាស់ ទ្រង់ពិតជានឹងបញ្ជូនទៅកាន់ពួកយូដានូវអ្នកដែលធ្វើឲ្យពួកគេអាប់ឱន ជាទណ្ឌកម្មចំពោះពួកគេនៅក្នុងជីវិតលោកិយរបស់ពួកគេរហូតដល់ថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងរហ័សបំផុតចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងទ្រង់ រហូតដល់ទ្រង់អាចនឹងដាក់ទណ្ឌកម្មលើពួកគេភ្លាមៗនៅក្នុងលោកិយនេះ។ ហើយពិតណាស់ ទ្រង់គឺជាម្ចាស់ដែលមហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពទោសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល