សូរ៉ា 7 · ជូស 9
Al-A'raf · 7:156
۞ وَاكْتُبْ لَنَا فِي هَٰذِهِ الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ إِنَّا هُدْنَا إِلَيْكَ ۚ قَالَ عَذَابِي أُصِيبُ بِهِ مَنْ أَشَاءُ ۖ وَرَحْمَتِي وَسِعَتْ كُلَّ شَيْءٍ ۚ فَسَأَكْتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤْتُونَ الزَّكَاةَ وَالَّذِينَ هُمْ بِآيَاتِنَا يُؤْمِنُونَ
ហើយសូមទ្រង់មេត្ដាកំណត់អំពើល្អសម្រាប់ពួកយើង នៅក្នុងលោកិយនេះ និងថ្ងៃបរលោកផង ពិតប្រាកដណាស់ ពួក យើងបានវិលត្រឡប់ទៅរកទ្រង់វិញហើយ។ អល់ឡោះបានមាន បន្ទូលថាៈ ទារុណកម្មរបស់យើងគឺយើងនឹងដាក់វាលើអ្នកណាដែល យើងមានចេតនា ហើយការអាណិតស្រឡាញ់របស់យើងគឺបាន ជ្រួតជ្រាបទៅលើអ្វីៗទាំងអស់។ យើងនឹងកំណត់វា(ការអាណិត ស្រឡាញ់)សម្រាប់បណ្ដាអ្នកដែលកោតខ្លាច និងបណ្ដាអ្នកដែល បរិច្ចាគហ្សាកាត់ ព្រមទាំងអ្នកដែលមានជំនឿនឹងភស្ដុតាងទាំង ឡាយរបស់យើង។
តាហ្វសៀរ
ហើយសូមទ្រង់មេត្តាចាត់ឲ្យពួកយើងស្ថិតក្នុងចំណោមអ្នកដែលទ្រង់បានលើកតម្កើងពួកគេនៅក្នុងឆាកជីវិត(លោកិយ)នេះដោយការប្រទាននូវឧបការគុណផ្សេងៗ ភាពសុខសាន្ត ហើយនិងចង្អុលបង្ហាញពួកគេឲ្យសាងនូវទង្វើកុសលនានា និងស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលសាងទង្វើកុសលដែលទ្រង់បានរៀបចំឋានសួគ៌សម្រាប់ពួកគេនាថ្ងៃបរលោកផងចុះ។ ពិតប្រាកដណាស់ ពួកយើងសូមសារភាពកំហុសចំពោះទ្រង់ ព្រមទាំងវិលត្រឡប់ទៅកាន់ទ្រង់ដោយទទួលស្គាល់ពីភាពខ្វះចន្លោះរបស់ពួកយើង(ក្នុងការគោរពប្រតិបត្តិចំពោះទ្រង់)។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថាៈ ទណ្ឌកម្មរបស់យើងគឺនឹងធ្លាក់ទៅលើជនណាដែលយើងមានចេតនាក្នុងចំណោមអ្នកដែលធ្វើនូវមូលហេតុទាំងឡាយដែលនាំទៅរកភាពអពមង្គល។ ចំណែកឯក្តីមេត្តាករុណារបស់យើងវិញ គឺជ្រួតជ្រាបលើអ្វីៗទាំងអស់ក្នុងលោកិយនេះ។ ដូចនេះ គ្មានម៉ាខ្លូកណាមួយរបស់យើងដែលក្តីមេត្តាករុណារបស់អល់ឡោះមិនបានទៅដល់គេនោះទេ។ ហើយភាពសប្បុរស និងការប្រោសប្រទានរបស់ទ្រង់ គឺគ្របដណ្តប់លើអ្វីៗទាំងអស់។ ហើយយើង(អល់ឡោះ)នឹងកំណត់ក្តីមេត្តាករុណារបស់យើងនាថ្ងៃបរលោកសម្រាប់ជនណាដែលកោតខ្លាចអល់ឡោះជាម្ចាស់តាមរយៈការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីរាល់បម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ និងចំពោះជនណាដែលបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេទៅកាន់អ្នកដែលមានសិទ្ធិទទួលវា ព្រមទាំងអ្នកដែលមានជំនឿនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល