សូរ៉ា 7 · ជូស 9

Al-A'raf · 7:155

وَاخْتَارَ مُوسَىٰ قَوْمَهُ سَبْعِينَ رَجُلًا لِمِيقَاتِنَا ۖ فَلَمَّا أَخَذَتْهُمُ الرَّجْفَةُ قَالَ رَبِّ لَوْ شِئْتَ أَهْلَكْتَهُمْ مِنْ قَبْلُ وَإِيَّايَ ۖ أَتُهْلِكُنَا بِمَا فَعَلَ السُّفَهَاءُ مِنَّا ۖ إِنْ هِيَ إِلَّا فِتْنَتُكَ تُضِلُّ بِهَا مَنْ تَشَاءُ وَتَهْدِي مَنْ تَشَاءُ ۖ أَنْتَ وَلِيُّنَا فَاغْفِرْ لَنَا وَارْحَمْنَا ۖ وَأَنْتَ خَيْرُ الْغَافِرِينَ

ហើយមូសាបានជ្រើសរើសបុរសចិតសិបនាក់(អ្នកគ្រាន់ បើ)ពីក្រុមរបស់គេចំពោះការកំណត់របស់យើង។ ហើយពេលដែល ការរញ្ជួយដីបានឆក់យកជីវិតពួកគេ មូសាបានពោលថាៈ ឱម្ចាស់ របស់ខ្ញុំ. ប្រសិនបើទ្រង់មានចេតនានោះ ទ្រង់គួរតែបំផ្លាញពួកគេ និងខ្ញុំមុនទៅ។ តើទ្រង់បំផ្លាញពួកយើងដោយសារតែអ្វីដែលពួក ល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្ដឬ? ទង្វើទាំងនេះ(ការ គោរពរូបសំណាកកូនគោ)គ្រាន់តែជាការសាកល្បងរបស់ទ្រង់ ដែលធ្វើឱ្យវងេ្វងដោយសារវាចំពោះអ្នកណាដែលទ្រង់មានចេតនា ប៉ុណ្ណោះ។ ហើយទ្រង់ចង្អុលបង្ហាញអ្នកណាដែលទ្រង់មានចេតនា។ ទ្រង់គឺជាអ្នកគ្រប់គ្រងពួកយើង ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោស ឱ្យពួកយើង និងអាណិតស្រឡាញ់ដល់ពួកយើងផង។ ហើយទ្រង់គឺ ជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត។

តាហ្វសៀរ

ហើយព្យាការីមូសាបានជ្រើសរើសពីក្នុងចំណោមក្រុមរបស់គាត់នូវបុរសដែលល្អៗ(មនុស្សល្អដែលជាបុរស)ចំនួនចិតសិបនាក់ដើម្បីឲ្យពួកគេសុំការអធ្យាស្រ័យពីម្ចាស់របស់ពួកគេចំពោះទង្វើល្ងង់ខ្លៅដែលក្រុមរបស់ពួកគេបានប្រព្រឹត្តដោយបានគោរពសក្ការៈចំពោះរូបសំណាក់កូនគោនោះ ហើយអល់ឡោះទ្រង់បានកំណត់កន្លែងដែលពួកគេត្រូវមកជួបជុំគ្នា។ នៅពេលដែលពួកគេបានមកដល់(កន្លែងជួបជុំ) ពួកគេក៏មានភាពក្អេងក្អាងទៅលើអល់ឡោះ ហើយពួកគេបានស្នើសុំព្យាការីមូសាឲ្យអល់ឡោះជាម្ចាស់បង្ហាញខ្លួនឲ្យពួកគេបានឃើញផ្ទាល់នឹងភ្នែក។ ពេលនោះ ការរញ្ជួយដីក៏បានឆក់យកជីវិតរបស់ពួកគេ ហើយពួកគេក៏បានដួលសន្លប់ដោយសារតែភាពរន្ធត់របស់វា ហើយពួកគេក៏បានស្លាប់។ នៅពេលនោះ ព្យាការីមូសាក៏បានអង្វរករចំពោះម្ចាស់របស់គាត់ ហើយគាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់មានចេតនាបំផ្លាញពួកគេនិងបំផ្លាញខ្ញុំរួមជាមួយនឹងពួកគេមុនពេលដែលពួកគេបានមកដល់នោះ ទ្រង់នឹងបំផ្លាញពួកគេជាមិនខាន។ តើទ្រង់បំផ្លាញពួកយើង ដោយសារតែអ្វីដែលពួកល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្តនោះឬ? ការដែលក្រុមរបស់ខ្ញុំគោរពសក្ការៈចំពោះរូបសំណាក់កូនគោនោះ គឺគ្មានអ្វីក្រៅពីជាការសាកល្បងរបស់ទ្រង់ដែលទ្រង់ធ្វើឲ្យវង្វេងដោយសារវាចំពោះជនណាដែលទ្រង់មានចេតនា ហើយចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនានោះឡើយ។ ទ្រង់គឺជាអ្នកគ្រប់គ្រងកិច្ចការរបស់ពួកយើង។ ដូចនេះ សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ពួកយើង ព្រមទាំងអាណិតស្រឡាញ់ចំពោះពួកយើងដោយក្តីមេត្តាករុណាដ៏ទូលំទូលាយរបស់ទ្រង់ផងចុះ។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត ហើយជាអ្នកអធ្យាស្រ័យរាល់បាបកម្មទាំងឡាយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់