សូរ៉ា 67 · ជូស 29
Al-Mulk · 67:9
قَالُوا بَلَىٰ قَدْ جَاءَنَا نَذِيرٌ فَكَذَّبْنَا وَقُلْنَا مَا نَزَّلَ اللَّهُ مِنْ شَيْءٍ إِنْ أَنْتُمْ إِلَّا فِي ضَلَالٍ كَبِيرٍ
ពួកគេបានឆ្លើយថាៈ មានពិតប្រាកដមែន។ អ្នកដាស់តឿន ព្រមានពិតជាបានមកដល់ពួកយើងមែន ប៉ុន្ដែពួកយើងបានបដិ-សេធ។ ហើយពួកយើងបាននិយាយថាៈ អល់ឡោះមិនបានបញ្ចុះ អ្វីបន្ដិចមកឡើយ។ ពួកអ្នក(អ្នកនាំសារ និងអ្នករួមជំនឿជាមួយ គាត់)គ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងាយនោះឡើយ។
តាហ្វសៀរ
ពួកគ្មានជំនឿបានឆ្លើយថាៈ ពិតប្រាកដណាស់ ពិតជាមានអ្នកនាំសារម្នាក់បានមកដាស់តឿនព្រមានពួកយើងឱ្យប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះដែរ ប៉ុន្តែពួកយើងបានបដិសេធចំពោះគាត់។ ហើយពួកយើងបាននិយាយទៅកាន់អ្នកនាំសារនោះថាៈ អល់ឡោះមិនបានបញ្ចុះវ៉ាហ៊ីអ្វីនោះឡើយ។ ពួកអ្នក(ឱបណ្តាអ្នកនាំសារទាំងឡាយ) គ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងាយអំពីការពិតនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល