សូរ៉ា 67 · ជូស 29
Al-Mulk · 67:8
تَكَادُ تَمَيَّزُ مِنَ الْغَيْظِ ۖ كُلَّمَا أُلْقِيَ فِيهَا فَوْجٌ سَأَلَهُمْ خَزَنَتُهَا أَلَمْ يَأْتِكُمْ نَذِيرٌ
វាស្ទើរតែបែកខ្ចាត់ខ្ចាយដោយសារតែកំហឹង(ចំពោះពួក ដែលប្រឆាំង)។ រាល់ពេលដែលក្រុមមួយត្រូវបានគេគ្រវែងចូលទៅ ក្នុងវា អ្នកយាមរបស់វាបានសួរទៅពួកគេថាៈ តើអ្នកដាស់តឿន ព្រមាន(អ្នកនាំសារ)មិនបានមកដល់ពួកអ្នកទេឬ?
តាហ្វសៀរ
វា(ឋាននរក)ស្ទើរតែបែកខ្ចាត់ខ្ចាយដោយសារតែកំហឹងដ៏ខ្លាំងក្លារបស់វាលើពួកដែលបានចូលក្នុងវា។ រាល់ពេលដែលក្រុមមួយក្នុងចំណោមពួកគ្មានជំនឿត្រូវបានគេគ្រវែងចូលទៅក្នុងភ្លើងនរកនោះ ម៉ាឡាអ៊ីកាត់ដែលយាមនរកបានសួរទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ តើកាលដែលពួកអ្នកនៅលើលោកិយនោះ ពុំមានអ្នកនាំសារមកដាស់តឿនព្រមានពួកអ្នកឱ្យប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះទេឬ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល