សូរ៉ា 67 · ជូស 29
Al-Mulk · 67:10
وَقَالُوا لَوْ كُنَّا نَسْمَعُ أَوْ نَعْقِلُ مَا كُنَّا فِي أَصْحَابِ السَّعِيرِ
ពួកគេបាននិយាយ(ទៅកាន់អ្នកយាមនរក)ទៀតថាៈ ប្រសិនបើពួកយើងធ្លាប់បានស្ដាប់(អ្នកនាំសារ) ឬពួកយើងបាន ស្វែងយល់នោះ ពួកយើងពិតជាមិនស្ថិតក្នុងពួកនរកឡើយ។
តាហ្វសៀរ
ពួកគ្មានជំនឿបាននិយាយទៀតថាៈ បើសិនជាពួកយើងស្តាប់ដោយត្រិះរិះពិចារណា ឬប្រើបញ្ញាបែងចែករវាងប្រការពិតនិងប្រការមិនពិតនោះ ពួកយើងក៏មិនស្ថិតចំណោមពួកឋាននរកដែរ។ ផ្ទុយទៅវិញ ពួកយើងច្បាស់ជាមានជំនឿលើបណ្តាអ្នកនាំសារទាំងឡាយ និងជឿជាក់ចំពោះអ្វីដែលពួកគេបាននាំមក ហើយពួកយើងនឹងស្ថិតក្នុងចំណោមអ្នកដែលបានចូលឋានសួគ៌ជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល