សូរ៉ា 66 · ជូស 28

At-Tahrim · 66:8

يَا أَيُّهَا الَّذِينَ آمَنُوا تُوبُوا إِلَى اللَّهِ تَوْبَةً نَصُوحًا عَسَىٰ رَبُّكُمْ أَنْ يُكَفِّرَ عَنْكُمْ سَيِّئَاتِكُمْ وَيُدْخِلَكُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ يَوْمَ لَا يُخْزِي اللَّهُ النَّبِيَّ وَالَّذِينَ آمَنُوا مَعَهُ ۖ نُورُهُمْ يَسْعَىٰ بَيْنَ أَيْدِيهِمْ وَبِأَيْمَانِهِمْ يَقُولُونَ رَبَّنَا أَتْمِمْ لَنَا نُورَنَا وَاغْفِرْ لَنَا ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកសារភាពទោស កំហុសចំពោះអល់ឡោះនូវការសារភាពមួយដ៏ស្មោះស(មិនវិលទៅ សាងបាបកម្មវិញជាដាច់ខាត)។ សង្ឃឹមថា ម្ចាស់របស់ពួកអ្នកនឹង លុបបំបាត់នូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់់នឹងបញ្ចូល ពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ (ចូរ ចងចាំ)នៅថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យណាពី និងបណ្ដាអ្នកដែល រួមជំនឿជាមួយគាត់អាម៉ាស់ឡើយ។ ពន្លឺរបស់ពួកគេភ្លឺចែងចាំង នៅខាងមុខ និងនៅខាងស្ដាំរបស់ពួកគេ ដោយពួកគេបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាបំពេញពន្លឺរបស់ពួកយើងឱ្យ នៅភ្លឺចែងចាំងសម្រាប់ពួកយើង និងអភ័យទោសឱ្យពួកយើងផង ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

តាហ្វសៀរ

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមច្បាប់បញ្ញត្តិទាំងឡាយដែលទ្រង់បានដាក់ចំពោះពួកគេ! ចូរពួកអ្នកសារភាពកំហុសពីបាបកម្មទាំងឡាយរបស់ពួកអ្នកចំពោះអល់ឡោះជាម្ចាស់នូវការសារភាពមួយដ៏ស្មោះស សង្ឃឹមថាម្ចាស់របស់ពួកអ្នកនឹងលុបបំបាត់នូវប្រការអាក្រក់ទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវិមានរបស់វានៅថ្ងៃបរលោក គឺនៅថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យព្យាការី និងបណ្ដាអ្នកដែលរួមជំនឿជាមួយគាត់អាម៉ាស់ ដោយបញ្ចូលពួកគេទៅក្នុងឋាននរកនោះឡើយ។ ពន្លឺរបស់ពួកគេភ្លឺចែងចាំងនៅខាងមុខ និងនៅខាងស្ដាំរបស់ពួកគេនៅពេល(ដែលពួកគេ)ឆ្លងស្ពានស៊ីរ៉ត។ ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាបំពេញពន្លឺរបស់ពួកយើងឱ្យនៅភ្លឺចែងចាំងសម្រាប់ពួកយើង រហូតដល់ពួកយើងបានចូលឋានសួគ៌ផងចុះ ដោយកុំឱ្យពួកយើងដូចជាពួកពុតត្បុតដែលត្រូវបានគេពន្លត់ពន្លឺរបស់ពួកគេនៅលើឆ្លងស្ពានស៊ីរ៉តនោះ។ ហើយសូមទ្រង់មេត្តាអភ័យទោសឱ្យពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើងផង។ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ដូច្នេះ គ្មានអ្វីដែលទ្រង់មិនអាចបំពេញពន្លឺរបស់ពួកយើង និងអភ័យទោសចំពោះបាបកម្មរបស់ពួកយើងនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

At-Tahrim 66:8 · Tlawati