សូរ៉ា 66 · ជូស 28
At-Tahrim · 66:7
يَا أَيُّهَا الَّذِينَ كَفَرُوا لَا تَعْتَذِرُوا الْيَوْمَ ۖ إِنَّمَا تُجْزَوْنَ مَا كُنْتُمْ تَعْمَلُونَ
ឱពួកដែលគ្មានជំនឿ. ពួកអ្នកមិនចាំបាច់់ដោះសាទេនៅថ្ងៃ នេះ។ ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេតបស្នងឱ្យនូវអ្វីដែលពួក អ្នកធ្លាប់បានប្រព្រឹត្ដ។
តាហ្វសៀរ
ហើយនៅថ្ងៃបរលោក មានគេនិយាយទៅកាន់ពួកដែលគ្មានជំនឿថាៈ ឱពួកដែលគ្មានជំនឿចំពោះអល់ឡោះ! ពួកអ្នកមិនចាំបាច់ដោះសារអ្វីនោះទេនៅថ្ងៃនេះចំពោះការប្រឆាំង និងការប្រព្រឹត្តល្មើសដែលពួកអ្នកធ្លាប់បានសាង(នៅលើលោកិយ)នោះ ពីព្រោះគេមិនទទួលយកការដោះសាររបស់ពួកអ្នកឡើយ។ តាមពិត នៅក្នុងថ្ងៃនេះ ពួកអ្នកនឹងត្រូវបានគេតបស្នងឱ្យនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដនៅក្នុងលោកិយនៃការប្រឆាំងចំពោះអល់ឡោះ និងការបដិសេធចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល