សូរ៉ា 66 · ជូស 28
At-Tahrim · 66:6
يَا أَيُّهَا الَّذِينَ آمَنُوا قُوا أَنْفُسَكُمْ وَأَهْلِيكُمْ نَارًا وَقُودُهَا النَّاسُ وَالْحِجَارَةُ عَلَيْهَا مَلَائِكَةٌ غِلَاظٌ شِدَادٌ لَا يَعْصُونَ اللَّهَ مَا أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកថែរក្សាខ្លួនប្រាណ របស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកឱ្យផុតពីភ្លើងនរកដែល វត្ថុសម្រាប់ដុតវានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើវាមានម៉ាឡា-អ៊ីកាត់ដែលមានទឹកមុខម៉ឺងម៉ាត់ ពួកគេមិនជំទាស់នឹងអល់ឡោះ នូវអ្វីដែលទ្រង់បានបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វី ដែលអល់ឡោះបញ្ជា។
តាហ្វសៀរ
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមច្បាប់បញ្ញត្តិទាំងឡាយដែលទ្រង់បានដាក់ចំពោះពួកគេ! ចូរពួកអ្នកការពារខ្លួនប្រាណរបស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរកដ៏ធំធេង ដែលវត្ថុសម្រាប់ដុត(បញ្ឆេះ)វានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើឋាននរកនេះ គឺមានម៉ាឡាអ៊ីកាត់ដែលមានទឹកមុខម៉ឺងម៉ាត់ ដែលពួកគេមិនល្មើសនឹងបទបញ្ជារបស់អល់ឡោះឡើយនៅពេលណាដែលទ្រង់បញ្ជាពួកគេ ហើយពួកគេធ្វើនូវអ្វីដែលទ្រង់បានបង្គាប់ប្រើចំពោះពួកគេដោយគ្មានការបង្អង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល