សូរ៉ា 66 · ជូស 28

At-Tahrim · 66:5

عَسَىٰ رَبُّهُ إِنْ طَلَّقَكُنَّ أَنْ يُبْدِلَهُ أَزْوَاجًا خَيْرًا مِنْكُنَّ مُسْلِمَاتٍ مُؤْمِنَاتٍ قَانِتَاتٍ تَائِبَاتٍ عَابِدَاتٍ سَائِحَاتٍ ثَيِّبَاتٍ وَأَبْكَارًا

ប្រសិនបើគាត់លែងលះពួកអ្នក សង្ឃឹមថាម្ចាស់របស់គាត់ នឹងផ្លាស់ប្ដូរឱ្យគាត់នូវភរិយាជាច្រើនផេ្សងទៀតដែលជាមូស្លីម ជា អ្នកមានជំនឿ ជាអ្នកប្រតិបត្ដិតាម ជាអ្នកសារភាពកំហុស ជាអ្នក គោរពសក្ការៈ ជាអ្នកកាន់អំណត់បួសដែលពួកនាងមួយចំនួនជាស្រី មេម៉ាយ និងមួយចំនួនទៀតជាស្រីក្រមុំល្អជាងពួកអ្នកទៅទៀត។

តាហ្វសៀរ

ប្រសិនបើព្យាការីរបស់អល់ឡោះលែងលះពួកនាង សង្ឃឹមថាម្ចាស់របស់គាត់នឹងផ្លាស់ប្ដូរឱ្យគាត់នូវភរិយាជាច្រើនផេ្សងទៀតដែលល្អជាងពួកនាង ជាស្រ្តីមូស្លីមដែលគោរពតាមបទបញ្ជាររបស់អល់ឡោះ ជាអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ជាអ្នកដែលគោរពប្រតិបត្តិចំពោះអល់ឡោះ ជាអ្នកសារភាពកំហុសពីបាបកម្មទាំងឡាយរបស់ពួកនាង ជាអ្នកដែលគោរពសក្ការៈចំពោះម្ចាស់របស់ពួកនាង ជាអ្នកដែលកាន់អំណត់បួស ដែលពួកនាងមួយចំនួនជាស្រីមេម៉ាយ និងមួយចំនួនទៀតជាស្រ្តីក្រមុំដែលមិនទាន់រៀបការ។ ក៏ប៉ុន្តែ(ជាក់ស្តែង) គាត់(ព្យាការីមូហាំម៉ាត់)មិនបានលែងលះពួកនាងឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់