សូរ៉ា 66 · ជូស 28

At-Tahrim · 66:4

إِنْ تَتُوبَا إِلَى اللَّهِ فَقَدْ صَغَتْ قُلُوبُكُمَا ۖ وَإِنْ تَظَاهَرَا عَلَيْهِ فَإِنَّ اللَّهَ هُوَ مَوْلَاهُ وَجِبْرِيلُ وَصَالِحُ الْمُؤْمِنِينَ ۖ وَالْمَلَائِكَةُ بَعْدَ ذَٰلِكَ ظَهِيرٌ

ប្រសិនបើអ្នកទាំងពីរ(អាអ៊ីស្ហះ និងហាហ្វសោះ)សារភាព ទោសកំហុសចំពោះអល់ឡោះ (ទ្រង់នឹងអភ័យទោសដល់អ្នកទាំង ពីរជាមិនខាន) ព្រោះជាការពិតណាស់ ដួងចិត្ដរបស់អ្នកទាំងពីរបាន ទោរទន់ទៅរកអ្វីដែលណាពីមិនចូលចិត្ដ។ តែប្រសិនបើអ្នកទាំងពីរ ជួយគ្នាប្រឆាំងនឹងគាត់(មូហាំម៉ាត់)វិញនោះ (គាត់នឹងមានអ្នក ជួយ)។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកគាំពារគាត់ ហើយ ជីព្រីលនិងអ្នកដែលសាងអំពើល្អត្រឹមត្រូវនៃបណ្ដាអ្នកមានជំនឿ ព្រមទាំងម៉ាឡាអ៊ីកាត់ក៏ជាអ្នកជួយគាត់ក្រោយពីនោះដែរ។

តាហ្វសៀរ

ចាំបាច់លើអ្នកទាំងពីរ(អាអ៊ីស្ហះនិងហាហ្វសោះ)ត្រូវសារភាពកំហុស(ចំពោះអល់ឡោះ) ពីព្រោះក្នុងដួងចិត្តរបស់អ្នកទាំងពីរ គឺលម្អៀងទៅរកការស្រឡាញ់ប្រការដែលអ្នកនាំសាររបស់អល់ឡោះមិនពេញចិត្តហើយ ដូចជាការដែលព្យាការីគាត់ចៀសឆ្ងាយពីម៉ារីយ៉ះ និងហាមឃាត់លើខ្លួនឯង(មិនរួមដំណេកជាមួយនឹងម៉ារីយ៉ះ)។ តែប្រសិនបើអ្នកទាំងពីរ(អាអ៊ីស្ហះនិងហាហ្វសោះ)នៅតែបន្តរួមគ្នា(ប្រព្រឹត្តទុច្ចរិត)ប្រឆាំងនឹងគាត់បែបនេះទៀតនោះ ពិតប្រាកដណាស់ អល់ឡោះជាអ្នកគាំពារគាត់ និងជាអ្នកជួយដល់គាត់។ ហើយក៏ដូចគ្នាដែរ ម៉ាឡាអ៊ីកាត់ជីព្រីល និងអ្នកដែលសាងអំពើល្អត្រឹមត្រូវក្នុងចំណោមបណ្ដាអ្នកមានជំនឿទាំងឡាយ ក៏ជាអ្នកគាំពារ និងជាអ្នកជួយដល់គាត់ ព្រមទាំងម៉ាឡាអ៊ីកាត់និងក្រុមរបស់គេ ក៏ជាអ្នកជួយគាត់បន្ទាប់ពីការជួយរបស់អល់ឡោះផងដែរដែរចំពោះអ្នកដែលធ្វើបាបគាត់(ព្យាការីមូហាំម៉ាត់)នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់