សូរ៉ា 66 · ជូស 28

At-Tahrim · 66:3

وَإِذْ أَسَرَّ النَّبِيُّ إِلَىٰ بَعْضِ أَزْوَاجِهِ حَدِيثًا فَلَمَّا نَبَّأَتْ بِهِ وَأَظْهَرَهُ اللَّهُ عَلَيْهِ عَرَّفَ بَعْضَهُ وَأَعْرَضَ عَنْ بَعْضٍ ۖ فَلَمَّا نَبَّأَهَا بِهِ قَالَتْ مَنْ أَنْبَأَكَ هَٰذَا ۖ قَالَ نَبَّأَنِيَ الْعَلِيمُ الْخَبِيرُ

ហើយ(ចូរចងចាំ) នៅពេលដែលណាពីបានប្រាប់រឿង សម្ងាត់មួយដល់ភរិយារបស់គាត់(ហាហ្វសោះ) ហើយនៅពេល ដែលនាងបានប្រាប់រឿងរ៉ាវនោះ(ដល់អាអ៊ីស្ហះ) ពេលនោះអល់ឡោះបានលាតត្រដាងរឿងនោះឱ្យណាពីដឹង។ គាត់ក៏បាន ប្រាប់(ហាហ្វសោះ)ឱ្យដឹងនូវរឿងមួយចំនួន និងលាក់មួយចំនួន។ ហើយនៅពេលដែលគាត់បានប្រាប់រឿងទាំងនោះដល់នាង នាង បានសួរថាៈ តើអ្នកណាប្រាប់រឿងនេះដល់អ្នក។ គាត់ក៏បានឆ្លើយ ថាៈ គឺម្ចាស់ដែលមហាដឹងជ្រួតជ្រាបបានប្រាប់ខ្ញុំ។

តាហ្វសៀរ

ហើយចូរចងចាំ នៅពេលដែលព្យាការី(មូហាំម៉ាត់)បានប្រាប់រឿងសម្ងាត់មួយដល់ភរិយារបស់គាត់ ហាហ្វសោះ ហើយក្នុងចំណោមរឿងទាំងនោះ គឺមានរឿងមួយដែលថា គាត់(ព្យាការីមូហាំម៉ាត់)នឹងមិនទៅក្បែរ(រួមដំណេក)ភរិយារបស់គាត់(ដែលមានឈ្មោះថា) ម៉ារីយ៉ះ នោះឡើយ។ ហើយនៅពេលដែលហាហ្វសោះបានប្រាប់រឿងរ៉ាវនោះដល់អាអ៊ីស្ហះ អល់ឡោះក៏បានប្រាប់ព្យាការីរបស់ទ្រង់ឲ្យបានដឹងអំពីការផ្សព្វផ្សាយរឿងសម្ងាត់នេះ រួចគាត់ក៏បានស្តីបន្ទោសហាហ្វសោះ ហើយគាត់បានប្រាប់ហាហ្វសោះឱ្យដឹងនូវរឿងមួយចំនួន និងលាក់មួយចំនួន។ ពេលនោះ នាង(ហាហ្វសោះ)ក៏បានសួរថាៈ តើអ្នកណាជាអ្នកប្រាប់រឿងនេះដល់អ្នក? គាត់(ព្យាការី)ក៏បានឆ្លើយថាៈ គឺម្ចាស់ដែលមហាដឹងជ្រួតជ្រាបបំផុតជាអ្នកដែលបានប្រាប់ខ្ញុំ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់