សូរ៉ា 66 · ជូស 28
At-Tahrim · 66:2
قَدْ فَرَضَ اللَّهُ لَكُمْ تَحِلَّةَ أَيْمَانِكُمْ ۚ وَاللَّهُ مَوْلَاكُمْ ۖ وَهُوَ الْعَلِيمُ الْحَكِيمُ
ជាការពិតណាស់ អល់ឡោះបានដាក់កាតព្វកិច្ចចំពោះពួក អ្នកក្នុងការដោះស្រាយនៃពាក្យសម្បថរបស់ពួកអ្នក។ អល់ឡោះ គឺជាអ្នកគាំពារពួកអ្នក ហើយទ្រង់មហាដឹង មហាគតិបណ្ឌិត។
តាហ្វសៀរ
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកអ្នកក្នុងការដោះស្រាយ(លុបលាង)ពាក្យសម្បថរបស់ពួកអ្នក ដោយការផាកពិន័យ ប្រសិនបើអ្នកយល់ឃើញថា មានប្រការផ្សេងល្អជាង ឬមានការរំលោភបំពាននៅក្នុងវា(ការស្បថ)នោះ។ អល់ឡោះគឺជាអ្នកគាំពារពួកអ្នក។ ហើយទ្រង់មហាដឹងបំផុតចំពោះស្ថានភាពរបស់ពួកអ្នក និងអ្វីដែលល្អប្រសើរសម្រាប់ពួកអ្នក។ ទ្រង់មហាគតិបណ្ឌិតនៅក្នុងការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល