សូរ៉ា 66 · ជូស 28

At-Tahrim · 66:1

يَا أَيُّهَا النَّبِيُّ لِمَ تُحَرِّمُ مَا أَحَلَّ اللَّهُ لَكَ ۖ تَبْتَغِي مَرْضَاتَ أَزْوَاجِكَ ۚ وَاللَّهُ غَفُورٌ رَحِيمٌ

ឱណាពី. ហេតុអ្វីបានជាអ្នកហាមឃាត់ខ្លួនឯងនូវអ្វីដែល អល់ឡោះអនុញ្ញាតឱ្យអ្នក ខណៈដែលអ្នកចង់បានការពេញចិត្ដនៃ ភរិយាៗរបស់អ្នកនោះ? ហើយអល់ឡោះ មហាអភ័យទោស មហា អាណិតស្រឡាញ់។

តាហ្វសៀរ

ឱអ្នកនាំសារមូហាំម៉ាត់! ហេតុអ្វីបានជាអ្នកហាមឃាត់ខ្លួនឯងនូវអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតឱ្យអ្នកនៃការរួមដំណេកជាមួយទាសីរបស់អ្នក(ឈ្មោះ) ម៉ារីយ៉ះ ដោយអ្នកធ្វើដូច្នោះ ព្រោះតែចង់បានការពេញចិត្ដពីភរិយាៗទាំងឡាយរបស់អ្នក ដោយសារតែពួកនាងប្រចណ្ឌនឹងនាង(ម៉ារីយ៉ះ)ឬ? ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់បំផុតចំពោះអ្នក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់