សូរ៉ា 66 · ជូស 28

At-Tahrim · 66:9

يَا أَيُّهَا النَّبِيُّ جَاهِدِ الْكُفَّارَ وَالْمُنَافِقِينَ وَاغْلُظْ عَلَيْهِمْ ۚ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمَصِيرُ

ឱណាពី(ម៉ូហាំម៉ាត់). ចូរអ្នកតស៊ូប្រឆាំងនឹងពួកគ្មានជំនឿ និងពួកពុតត្បុត ហើយត្រូវធ្វើឱ្យបានតឹងរ៉ឹងបំផុតចំពោះពួកគេ។ ហើយទីកន្លែងរបស់ពួកគេគឺនរកជើហាន់ណាំដែលជាកន្លែងវិល ត្រឡប់ដ៏អាក្រក់បំផុត។

តាហ្វសៀរ

ឱអ្នកនាំសារមូហាំម៉ាត់! ចូរអ្នកតស៊ូប្រឆាំងជាមួយនឹងពួកគ្មានជំនឿដោយផ្លែដាវ និង(តស៊ូប្រឆាំងនឹង)ពួកពុតត្បុត ដោយពាក្យសំដី និងការអនុវត្តតាមច្បាប់ ហើយត្រូវធ្វើឱ្យបានតឹងរ៉ឹងបំផុតចំពោះពួកគេ រហូតដល់ពួកគេកោតខ្លាចអ្នក។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេនៅថ្ងៃបរលោកនោះ គឺនរកជើហាន់ណាំ។ កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតនោះ គឺកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតរបស់ពួកគេនេះឯង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

At-Tahrim 66:9 · Tlawati