សូរ៉ា 63 · ជូស 28

Al-Munafiqun · 63:9

يَا أَيُّهَا الَّذِينَ آمَنُوا لَا تُلْهِكُمْ أَمْوَالُكُمْ وَلَا أَوْلَادُكُمْ عَنْ ذِكْرِ اللَّهِ ۚ وَمَنْ يَفْعَلْ ذَٰلِكَ فَأُولَٰئِكَ هُمُ الْخَاسِرُونَ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំឱ្យទ្រព្យសម្បត្ដិរបស់ ពួកអ្នក និងកូនចៅរបស់ពួកអ្នកធ្វើឱ្យពួកអ្នកងប់ងុលឃ្លាតឆ្ងាយ ពីការរំលឹកទៅចំពោះអល់ឡោះឱ្យសោះ។ ហើយអ្នកណាដែលធ្វើ ដូច្នោះ អ្នកទាំងនោះគឺជាអ្នកដែលខាតបង់។

តាហ្វសៀរ

ឱបណ្ដាអ្នកដែលមានជំនឿចំពោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរកុំឱ្យទ្រព្យសម្បត្ដិរបស់ពួកអ្នក ហើយនិងកូនចៅរបស់ពួកអ្នកនោះ រំខានពួកអ្នកពីការប្រតិបត្តិសឡាត និងកាតព្វកិច្ចសាសនាផ្សេងៗទៀតឱ្យសោះ។ ជនណាហើយដែលឱ្យទ្រព្យសម្បត្ដិរបស់គេនិងកូនចៅរបស់គេរំខានរូបគេពីការបំពេញនូវកាតព្វកិច្ចដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់លើរូបគេ ដូចជាការប្រតិបត្តិសឡាត និងផ្សេងៗទៀតនោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់ដ៏ពិតប្រាកដ គឺពួកដែលខាតបង់ទាំងខ្លួនប្រាណរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់