សូរ៉ា 63 · ជូស 28

Al-Munafiqun · 63:8

يَقُولُونَ لَئِنْ رَجَعْنَا إِلَى الْمَدِينَةِ لَيُخْرِجَنَّ الْأَعَزُّ مِنْهَا الْأَذَلَّ ۚ وَلِلَّهِ الْعِزَّةُ وَلِرَسُولِهِ وَلِلْمُؤْمِنِينَ وَلَٰكِنَّ الْمُنَافِقِينَ لَا يَعْلَمُونَ

ពួកគេ(ពុតត្បុត)និយាយថាៈ ប្រសិនបើពួកយើងបានវិល ទៅកាន់ម៉ាឌីណះវិញ អ្នកខ្លាំងពិតជានឹងបណេ្ដញអ្នកទន់ខ្សោយ ចេញពីទីនោះ ខណៈដែលភាពខ្លាំងពូកែជាកម្មសិទិ្ធរបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងជាកម្មសិទ្ធិរបស់បណ្ដាអ្នកដែល មានជំនឿប៉ុណ្ណោះ។ ប៉ុន្ដែពួកពុតត្បុតមិនដឹងឡើយ។

តាហ្វសៀរ

មេខ្លោងរបស់ពួកគេ គឺអាប់ទុលឡោះ កូនប្រុសរបស់ អ៊ូពៃ បាននិយាយថាៈ ប្រសិនបើពួកយើងបានត្រលប់ទៅកាន់ក្រុងម៉ាទីណះវិញនោះ ពួកអ្នកខ្លាំង(គឺខ្ញុំហើយនិងក្រុមរបស់ខ្ញុំ)នឹងបណ្ដេញពួកអ្នកទន់ខ្សោយ(ព្យាការីមូហាំម៉ាត់និងក្រុមរបស់គាត់)ចេញពីក្រុងម៉ាទីណះជាមិនខាន ខណៈដែលភាពខ្លាំងពូកែ គឺជាកម្មសិទិ្ធរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងជាកម្មសិទ្ធិរបស់បណ្ដាអ្នកដែលមានជំនឿសោះនោះ ហើយវាមិនមែនជាកម្មសិទ្ធិរបស់អាប់ទុលឡោះ កូនប្រុសរបស់ អ៊ូពៃ និងក្រុមរបស់គេឡើយ។ ក៏ប៉ុន្ដែ ពួកពុតត្បុតមិនបានដឹងទេថា ភាពខ្លាំងពូកែជាកម្មសិទិ្ធរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងជាកម្មសិទ្ធិរបស់បណ្ដាអ្នកដែលមានជំនឿនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់