សូរ៉ា 63 · ជូស 28
Al-Munafiqun · 63:7
هُمُ الَّذِينَ يَقُولُونَ لَا تُنْفِقُوا عَلَىٰ مَنْ عِنْدَ رَسُولِ اللَّهِ حَتَّىٰ يَنْفَضُّوا ۗ وَلِلَّهِ خَزَائِنُ السَّمَاوَاتِ وَالْأَرْضِ وَلَٰكِنَّ الْمُنَافِقِينَ لَا يَفْقَهُونَ
ពួកគេ(ពួកពុតត្បុត)គឺជាពួកដែលនិយាយ(ទៅកាន់អ្នក ដែលរស់នៅម៉ាឌីណះ)ថាៈ ចូរពួកអ្នកកុំចំណាយទ្រព្យសម្បត្ដិទៅ លើអ្នកណាដែលនៅជាមួយអ្នកនាំសាររបស់អល់ឡោះឱ្យសោះ លុះត្រាតែពួកគេចាកចេញពីគេសិន។ ហើយឃ្លាំងទ្រព្យសម្បត្ដិនៅ លើមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អល់ឡោះ ប៉ុន្ដែ ពួកពុតត្បុតមិនស្វែងយល់ឡើយ។
តាហ្វសៀរ
ពួកគេនេះឯង ជាពួកដែលនិយាយថាៈ ចូរពួកអ្នកកុំបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកអ្នកឱ្យទៅអ្នកដែលនៅជាមួយអ្នកនាំសារ(មូហាំម៉ាត់)ដែលជាជនក្រីក្រនិងពួកអារ៉ាប់ជនបទដែលនៅជុំវិញក្រុងម៉ាទីណះឲ្យសោះ លុះត្រាតែពួកគេចាកចេញពីគាត់សិន។ ហើយឃ្លាំងនៃទ្រព្យសម្បត្តិដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ប្រទានលាភសក្ការៈដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ក៏ប៉ុន្តែពួកពុតត្បុតមិនដឹងទេថា ឃ្លាំងនៃលាភសក្ការៈ គឺស្ថិតនៅក្នុងកណា្តប់ដៃរបស់អល់ឡោះជាម្ចាស់(តែមួយគត់)នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល