សូរ៉ា 63 · ជូស 28

Al-Munafiqun · 63:6

سَوَاءٌ عَلَيْهِمْ أَسْتَغْفَرْتَ لَهُمْ أَمْ لَمْ تَسْتَغْفِرْ لَهُمْ لَنْ يَغْفِرَ اللَّهُ لَهُمْ ۚ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ

វាដូចតែគ្នាទេចំពោះពួកគេទោះបីជាអ្នកបានសុំអភ័យទោស ឱ្យពួកគេឬមិនបានសុំអភ័យទោសឱ្យពួកគេក៏ដោយ ក៏អល់ឡោះមិន អភ័យទោសឱ្យពួកគេដែរ។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុល បង្ហាញចំពោះក្រុមដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះឡើយ។

តាហ្វសៀរ

វាដូចតែគ្នាទេចំពោះពួកគេ ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការអភ័យទោសឱ្យពួកគេ ឬមិនសុំការអភ័យទោសឱ្យពួកគេក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងមិនអភ័យទោសឱ្យពួកគេចំពោះបាបកម្មរបស់ពួកគេជាដាច់ខាត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញក្រុមដែលចាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ និងងប់ងល់នឹងអំពើល្មើសចំពោះទ្រង់នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់