សូរ៉ា 63 · ជូស 28
Al-Munafiqun · 63:5
وَإِذَا قِيلَ لَهُمْ تَعَالَوْا يَسْتَغْفِرْ لَكُمْ رَسُولُ اللَّهِ لَوَّوْا رُءُوسَهُمْ وَرَأَيْتَهُمْ يَصُدُّونَ وَهُمْ مُسْتَكْبِرُونَ
ហើយនៅពេលមានគេនិយាយទៅកាន់ពួកគេ(ពួកពុតត្បុត) ថាៈ ចូរពួកអ្នកនាំគ្នាមក អ្នកនាំសាររបស់អល់ឡោះ(មូហាំម៉ាត់) នឹងសុំអភ័យទោសឱ្យពួកអ្នក ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេ ទៅវិញ។ ហើយអ្នក(មូហាំម៉ាត់)នឹងបានឃើញពួកគេងាកចេញពី អ្នក ដោយពួកគេក្រអឺតក្រទមបំផុត។
តាហ្វសៀរ
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ចូរពួកអ្នកនាំគ្នាមកកាន់អ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)ដើម្បីសុំការអធ្យាស្រ័យ(ពីគាត់)ចំពោះការដែលពួកអ្នកមិនបានចូលរួមក្នុងសមរភូមិហ្ពាទើរ ដើម្បីឲ្យគាត់សុំពីអល់ឡោះជាម្ចាស់ឱ្យទ្រង់អភ័យទោសដល់ពួកអ្នកចំពោះបាបកម្មរបស់ពួកអ្នកនោះ ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេសម្តែងឫកពាមើលងាយ និងចំអកឡកឡឺយទៅវិញ ហើយអ្នកនឹងឃើញពួកគេបដិសេធនូវអ្វីដែលគេបង្គាប់ប្រើពួកគេឲ្យធ្វើវា។ ហើយពួកគេ ជាពួកដែលក្រអឺតក្រទមមិនទទួលយកការពិត និងបន្ទាបខ្លួនចំពោះការពិតឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល