សូរ៉ា 63 · ជូស 28

Al-Munafiqun · 63:4

۞ وَإِذَا رَأَيْتَهُمْ تُعْجِبُكَ أَجْسَامُهُمْ ۖ وَإِنْ يَقُولُوا تَسْمَعْ لِقَوْلِهِمْ ۖ كَأَنَّهُمْ خُشُبٌ مُسَنَّدَةٌ ۖ يَحْسَبُونَ كُلَّ صَيْحَةٍ عَلَيْهِمْ ۚ هُمُ الْعَدُوُّ فَاحْذَرْهُمْ ۚ قَاتَلَهُمُ اللَّهُ ۖ أَنَّىٰ يُؤْفَكُونَ

ហើយនៅពេលដែលអ្នកឃើញពួកគេ គឺទិដ្ឋភាពរបស់ពួកគេ ធ្វើឱ្យអ្នកពេញចិត្ដ ហើយនៅពេលពួកគេនិយាយ អ្នកនឹងស្ដាប់សំដី ពួកគេ។ ពួកគេប្រៀបដូចជាដុំឈើដែលគេផ្អែកចោលប៉ុណ្ណោះ(មិន យល់អ្វីឡើយ)។ ពួកគេគិតថា គ្រប់សំឡេងស្រែកទាំងឡាយគឺ សំដៅទៅលើពួកគេ។ ពួកគេជាសត្រូវ(នឹងអ្នក) ដូចេ្នះចូរអ្នកប្រុង ប្រយ័ត្នចំពោះពួកគេ។ អល់ឡោះនឹងដាក់បណ្ដាសាពួកគេ។ តើ ពួកគេអាចគេចចេញពីការពិតបានដូចមេ្ដចទៅ?

តាហ្វសៀរ

ហើយនៅពេលដែលអ្នកឃើញពួកគេ លក្ខណៈខាងក្រៅរបស់ពួកគេធ្វើឲ្យអ្នកមានការចាប់អារម្មណ៍ ដោយសារភាពត្រចេះត្រចង់ និងសមរម្យ(របស់ពួកគេ)។ ហើយបើសិនជាពួកគេនិយាយ អ្នកនឹងស្តាប់សម្តីរបស់ពួកគេ ដោយសារតែថ្វីមាត់ដ៏ប៉ិនប្រសប់(របស់ពួកគេ)។ ពួកគេអង្គុយជុំគ្នាជាមួយនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ក៏ប៉ុន្តែពួកគេប្រៀបដូចជាកំណាត់ឈើដែលគេផ្អែកចោលប៉ុណ្ណោះ។ ពួកគេមិនយល់អ្វីទាំងអស់ ហើយក៏មិនទទួលបានប្រយោជន៍នោះដែរ។ ពួកគេគិតថា គ្រប់សំឡេងស្រែកទាំងឡាយ គឺសំដៅទៅរកពួកគេ ព្រោះតែភាពកំសាករបស់ពួកគេ។ ពួកគេ គឺជាសត្រូវ(នឹងអ្នក)យ៉ាងពិតប្រាកដ។ ដូចនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រុងប្រយ័ត្នចំពោះពួកគេ ខ្លាចក្រែងពួកគេលួចស៊ើបរឿងសម្ងាត់របស់អ្នក ឬរៀបឧបាយកលប្រឆាំងនឹងអ្នក។ អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្ដាសាលើពួកគេ។ តើពួកគេត្រូវបានគេបង្វែរឲ្យងាកចេញពីសេចក្តីជំនឿយ៉ាងដូចម្តេច ខណៈដែលមានភស្តុតាងជាច្រើនដ៏ច្បាស់លាស់ និងអំណះអំណាងដ៏ពិតប្រាកដហើយនោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់