សូរ៉ា 63 · ជូស 28
Al-Munafiqun · 63:3
ذَٰلِكَ بِأَنَّهُمْ آمَنُوا ثُمَّ كَفَرُوا فَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ
នោះគឺដោយសារតែពួកគេមានជំនឿ បន្ទាប់មកពួកគេបាន ប្រឆាំងវិញ។ ដូចេ្នះហើយ គេបានបោះត្រាភ្ជិតលើដួងចិត្ដរបស់ពួក គេ ហើយពួកគេមិនអាចស្វែងយល់បានឡើយ។
តាហ្វសៀរ
នោះគឺដោយសារតែពួកគេមានជំនឿពុតត្បុត ហើយសេចក្តីជំនឿមិនបានទៅដល់ដួងចិត្តរបស់ពួកគេឡើយ។ បន្ទាប់មក ពួកគេបានប្រឆាំងនឹងអល់ឡោះដោយលាក់បាំង។ ដូចេ្នះ ទ្រង់បានបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ ដែលជាហេតុធ្វើឲ្យសេចក្តីជំនឿមិនបានចូលទៅដល់ដួងចិត្តរបស់ពួកគេឡើយ ហើយដោយសារតែការបោះត្រា(ភ្ជិតលើដួងចិត្ត)នេះ ពួកគេមិនយល់ឡើយនូវប្រការល្អ និងការចង្អុលបង្ហាញនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល