សូរ៉ា 63 · ជូស 28

Al-Munafiqun · 63:2

اتَّخَذُوا أَيْمَانَهُمْ جُنَّةً فَصَدُّوا عَنْ سَبِيلِ اللَّهِ ۚ إِنَّهُمْ سَاءَ مَا كَانُوا يَعْمَلُونَ

ពួកគេ(ពួកពុតត្បុត)បានយកការស្បថបំពានរបស់ពួកគេ ធ្វើជាខែល(ដើម្បីការពារខ្លួន ទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេ) ហើយពួកគេបានរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ពិតប្រាកដ ណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដគឺវាអាក្រក់បំផុត។

តាហ្វសៀរ

ពួកគេបានយកការស្បថបំពានរបស់ពួកគេ ដែលពួកគេបានស្បថថា ពួកគេមានជំនឿនោះ ធ្វើជាខែលបិតបាំង ការពារពួកគេអំពីការសម្លាប់ និងការចាប់ជាឈ្លើយសឹក ហើយពួកគេបានបង្វែរមនុស្សលោកចេញពីការមានជំនឿ ដោយផ្សព្វផ្សាយទៅកាន់មនុស្សនូវភាពមន្ទិលសង្ស័យ និងការភ័ន្តច្រឡំ។ ពិតណាស់ អំពើពុតត្បុត និងការស្បថកុហកដែលពួកគេបានធ្វើនោះ គឺជាទង្វើដ៏អាក្រក់ជាទីបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់