សូរ៉ា 63 · ជូស 28
Al-Munafiqun · 63:1
إِذَا جَاءَكَ الْمُنَافِقُونَ قَالُوا نَشْهَدُ إِنَّكَ لَرَسُولُ اللَّهِ ۗ وَاللَّهُ يَعْلَمُ إِنَّكَ لَرَسُولُهُ وَاللَّهُ يَشْهَدُ إِنَّ الْمُنَافِقِينَ لَكَاذِبُونَ
នៅពេលដែលពួកពុតត្បុតបានមកជួបអ្នក(មូហាំម៉ាត់) ពួកគេបាននិយាយថាៈ ពួកយើងធ្វើជាសាក្សីថា ពិតប្រាកដណាស់ អ្នកគឺជាអ្នកនាំសាររបស់អល់ឡោះ។ តែអល់ឡោះដឹងថា អ្នកពិត ជាអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះក៏ដឹងដែរថា ពិតប្រាកដ ណាស់ ពួកពុតត្បុតគឺជាពួកភូតកុហក។
តាហ្វសៀរ
នៅពេលដែលពួកពុតត្បុតដែលជាពួកដែលបង្ហាញពីភាពជាឥស្លាមតែផ្នែកខាងក្រៅ តែលាក់បាំងនូវភាពគ្មានជំនឿនៅផ្នែកខាងក្នុងនោះ បានមកចូលរួមនៅកន្លែងជួបជុំរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេបាននិយាយថាៈ ពួកយើងសូមធ្វើសាក្សីថា ពិតប្រាកដណាស់ អ្នកគឺជាអ្នកនាំសាររបស់អល់ឡោះយ៉ាងពិតប្រាកដ។ ហើយអល់ឡោះទ្រង់ដឹងច្បាស់ហើយថាៈ អ្នកគឺជាអ្នកនាំសាររបស់ទ្រង់យ៉ាងពិតប្រាកដនោះ។ ហើយអល់ឡោះទ្រង់បានធ្វើសាក្សីថាៈ ជាការពិតណាស់ ពួកពុតត្បុត គឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេបានអះអាង ដែលថា ពិតណាស់ពួកគេបានធ្វើសាក្សីដោយស្មោះចេញពីចិត្តរបស់ពួកគេ ថាអ្នកពិតជាអ្នកនាំសាររបស់អល់ឡោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល