សូរ៉ា 62 · ជូស 28
Al-Jumu'ah · 62:11
وَإِذَا رَأَوْا تِجَارَةً أَوْ لَهْوًا انْفَضُّوا إِلَيْهَا وَتَرَكُوكَ قَائِمًا ۚ قُلْ مَا عِنْدَ اللَّهِ خَيْرٌ مِنَ اللَّهْوِ وَمِنَ التِّجَارَةِ ۚ وَاللَّهُ خَيْرُ الرَّازِقِينَ
ហើយនៅពេលដែលពួកគេបានឃើញការជួញដូរ ឬការ លេងសប្បាយ ពួកគេបានបំបែកគ្នាទៅរកវា ដោយពួកគេបោះបង់ ចោលអ្នក(មូហាំម៉ាត់)ឱ្យនៅឈរ(សូត្រខុតហ្ពះ)តែម្នាក់ឯង។ ចូរអ្នកពោលថាៈ អ្វីដែលនៅជាមួយអល់ឡោះគឺប្រសើរជាងការ លេងសប្បាយ និងជំនួញទៅទៀត។ ហើយអល់ឡោះជាអ្នកផ្ដល់ លាភសក្ការៈដ៏ប្រសើរបំផុត។
តាហ្វសៀរ
ហើយប្រសិនបើអ្នកមូស្លីមមួយចំនួនបានឃើញជំនួញជួញដូរ ឬការកម្សាន្តសប្បាយ ពួកគេបំបែកគ្នាទៅរកវាដោយបោះបង់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឱ្យនៅឈរ(សូត្រខុតហ្ពះ)នៅលើមិមពើរតែម្នាក់ឯងនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ អ្វីដែលនៅជាមួយអល់ឡោះនៃការតបស្នងចំពោះទង្វើកុសលនោះ គឺល្អប្រសើរជាងជំនួញជួញដូរ និងការកម្សាន្តសប្បាយដែលពួកគេចាកចេញទៅរកវាទៅទៀត។ ហើយអល់ឡោះជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល