សូរ៉ា 62 · ជូស 28
Al-Jumu'ah · 62:10
فَإِذَا قُضِيَتِ الصَّلَاةُ فَانْتَشِرُوا فِي الْأَرْضِ وَابْتَغُوا مِنْ فَضْلِ اللَّهِ وَاذْكُرُوا اللَّهَ كَثِيرًا لَعَلَّكُمْ تُفْلِحُونَ
ហើយនៅពេលដែលសឡាតរួចរាល់ ចូរពួកអ្នកបំបែកគ្នា នៅលើផែនដី និងត្រូវស្វែងរកលាភសក្ការៈរបស់អល់ឡោះ។ ហើយ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះឱ្យបានច្រើន សង្ឃឹមថាពួកអ្នក នឹងទទួលបានជោគជ័យ។
តាហ្វសៀរ
ហើយនៅពេលណាដែលពួកអ្នកប្រតិបត្តិសឡាតជុមអាត់រួចរាល់ហើយនោះ ចូរពួកអ្នកបំបែកគ្នានៅលើផែនដីដើម្បីស្វែងរកលាភសក្ការៈដែលស្របច្បាប់(ហាឡាល់) និងដើម្បីបំពេញនូវតម្រូវការពួកអ្នក។ ហើយចូរពួកអ្នកសុំនូវការប្រោសប្រទានពីការស្វែងរកលាភសក្ការៈ និងផលចំណេញតាមផ្លូវដែលស្របច្បាប់។ ហើយចូរពួកអ្នករំលឹកចំពោះអល់ឡោះក្នុងពេលដែលពួកអ្នកស្វែងរកលាភសក្ការៈនោះ ហើយមិនត្រូវឱ្យការស្វែងរកលាភសក្ការៈរបស់ពួកអ្នកធ្វើឱ្យពួកអ្នកភ្លេចរំលឹកទៅចំពោះអល់ឡោះឲ្យសោះ។ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យនូវអ្វីដែលពួកអ្នកពេញចិត្ត និងរួចផុតពីអ្វីដែលពួកអ្នកភ័យខ្លាច។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល