សូរ៉ា 62 · ជូស 28
When the Friday prayer is called · Al-Jumu'ah 62:9
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نُودِيَ لِلصَّلَاةِ مِنْ يَوْمِ الْجُمُعَةِ فَاسْعَوْا إِلَىٰ ذِكْرِ اللَّهِ وَذَرُوا الْبَيْعَ ۚ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលមានគេអំពាវនាវពួក អ្នកឱ្យទៅសឡាតនៅថ្ងៃសុក្រ ចូរពួកអ្នករួសរាន់ទៅរកការរំលឹក ចំពោះអល់ឡោះ ហើយចូរពួកអ្នកបោះបង់ចោលនូវការលក់ដូរ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបាន ដឹង។
តាហ្វសៀរ
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! នៅពេលដែលគេ(អាហ្សាន)អំពាវនាវពួកអ្នកឱ្យទៅប្រតិបត្តិសឡាតនៅថ្ងៃសុក្រក្រោយពីខទីប(អ្នកថ្លែងសុន្ទរកថា)បានឡើងលើមិមពើរ(វេទិកាសម្រាប់ថ្លែងសុន្ទរកថា)ហើយនោះ ចូរពួកអ្នករួសរាន់ទៅកាន់ម៉ាស្ជិទដើម្បីស្តាប់ខុតហ្ពះ និងប្រតិបត្តិសឡាត(សឡាតជុមអាត់) ហើយចូរពួកអ្នកទុកម្ខាងនូវការលក់ដូរ ដើម្បីកុំឱ្យវារំខានអ្នកពីការគោរពប្រតិបត្តិ។ កិច្ចការដែលគេបង្គាប់ប្រើទាំងនោះ ដែលមានដូចជា ការរួសរាន់(ទៅសឡាតជុមអាត់) ការទុកម្ខាងនូវការលក់ដូរបន្ទាប់ពីគេអាហ្សាន(ទីពីរ)នៅថ្ងៃសុក្រនោះ គឺជាប្រការដែលល្អប្រសើរបំផុតសម្រាប់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ប្រសិនបើពួកអ្នកបានដឹងដូចនោះ។ ហេតុនេះ ចូរពួកអ្នកអនុវត្តន៍នូវអ្វីដែលអល់ឡោះបានបង្គាប់ប្រើពួកអ្នកចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល