សូរ៉ា 62 · ជូស 28

Al-Jumu'ah · 62:8

قُلْ إِنَّ الْمَوْتَ الَّذِي تَفِرُّونَ مِنْهُ فَإِنَّهُ مُلَاقِيكُمْ ۖ ثُمَّ تُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ សេចក្ដី ស្លាប់ដែលពួកអ្នកខំគេចពីវា គឺវាពិតជានឹងជួបពួកអ្នកជាមិនខាន។ បន្ទាប់មកគេនឹងឱ្យពួកអ្នកវិលត្រឡប់ទៅកាន់ម្ចាស់ដែលដឹងនូវ ភាពអាថ៌កំបាំងនិងភាពលាតត្រដាង។ ហើយទ្រង់នឹងប្រាប់ពួកអ្នក នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដជាមិនខាន។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកយូដាទាំងនោះថាៈ ពិតប្រាកដណាស់ សេចក្ដីស្លាប់ដែលពួកអ្នកខំរត់គេចពីវានោះ គឺវាពិតជានឹងទៅជួបពួកអ្នកជាមិនខាន ដោយចៀសមិនផុតឡើយ ទោះយូរឬឆាប់។ បន្ទាប់មក នៅថ្ងៃបរលោក គេនឹងឱ្យពួកអ្នកវិលត្រលប់ទៅកាន់ម្ចាស់ដ៏មហាដឹងបំផុតនូវប្រការអាថ៌កំបាំង និងលាតត្រដាង។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តកាលនៅលើលោកិយ ហើយទ្រង់នឹងតបស្នងទៅតាមទង្វើដែលពួកអ្នកបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Jumu'ah 62:8 · Tlawati