សូរ៉ា 62 · ជូស 28
Al-Jumu'ah · 62:7
وَلَا يَتَمَنَّوْنَهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۚ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
ប៉ុន្ដែពួកគេមិនប្រាថ្នាចង់ស្លាប់ជាដាច់ខាតដោយសារតែអ្វី ដែលពួកគេបានប្រព្រឹត្ដកន្លងមក។ ហើយអល់ឡោះដឹងបំផុតចំពោះ ពួកដែលបំពាន។
តាហ្វសៀរ
ក៏ប៉ុន្តែ ពួកគេនឹងមិនប្រាថ្នាចង់ស្លាប់ជាដាច់ខាត។ ផ្ទុយទៅវិញ ពូកគេប្រាថ្នាចង់រស់នៅលើលោកិយនេះជាអមតៈ ព្រោះតែអ្វីដែលពួកគេបានប្រព្រឹត្ត(កន្លងមក) ដូចជាការប្រឆាំង អំពើល្មើស ការបំពាន ហើយនិងការកែប្រែនិងផ្លាស់ប្តូរគម្ពីរតាវរ៉ត។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតចំពោះពួកដែលបំពាន។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមទង្វើដែលពួកគេបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល