សូរ៉ា 62 · ជូស 28
Al-Jumu'ah · 62:6
قُلْ يَا أَيُّهَا الَّذِينَ هَادُوا إِنْ زَعَمْتُمْ أَنَّكُمْ أَوْلِيَاءُ لِلَّهِ مِنْ دُونِ النَّاسِ فَتَمَنَّوُا الْمَوْتَ إِنْ كُنْتُمْ صَادِقِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱពួកយ៉ាហ៊ូទី. ប្រសិនបើ ពួកអ្នកអះអាងថា ពួកអ្នកជាសម្លាញ់របស់អល់ឡោះ គ្មានមនុស្ស ណាផេ្សង(ពីពួកអ្នក)ទេនោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់មើល ប្រសិនបើពួកអ្ន្នកជាអ្នកនិយាយពិតមែននោះ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱពួកដែលបន្តស្ថិតនៅលើសាសនាយូដា បន្ទាប់ពីវាត្រូវបានគេកែប្រែ(ឲ្យខុសពីធាតុដើម)រួច! ប្រសិនបើពួកអ្នកអះអាងថា ពួកអ្នកពិតជាសំណព្វចិត្តរបស់អល់ឡោះជាម្ចាស់ ដោយទ្រង់បានជ្រើសរើសពួកអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងដោយ(ទ្រង់)មិនបានជ្រើសយកផ្សេងនោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់មើល៍ ដើម្បីឲ្យ(ពួកអ្នក)ឆាប់ទទួលបាននូវអ្វីដែលទ្រង់បានជ្រើសរើសពួកអ្នកជាពិសេសនៃកិត្តិយសខ្ពង់ខ្ពស់(តាមការអះអាងរបស់ពួកអ្នក)នោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតចំពោះការអះអាងរបស់ពួកអ្នកដែលថា ជាការពិតណាស់ ពួកអ្នកជាសំណព្វចិត្តរបស់អល់ឡោះពិសេសជាងមនុស្សដទៃទៀតមែននោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល