សូរ៉ា 62 · ជូស 28
Al-Jumu'ah · 62:5
مَثَلُ الَّذِينَ حُمِّلُوا التَّوْرَاةَ ثُمَّ لَمْ يَحْمِلُوهَا كَمَثَلِ الْحِمَارِ يَحْمِلُ أَسْفَارًا ۚ بِئْسَ مَثَلُ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِ اللَّهِ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
ការប្រៀបធៀបពួកដែលត្រូវបានគេដាក់បញ្ជា ឱ្យអនុវត្ដ តាមគម្ពីរតាវរ៉ត បន្ទាប់មកពួកគេមិនអនុវត្ដតាមវាគឺប្រៀបដូច ជាសត្វលាដែលដឹកគម្ពីរទាំងឡាយ(តែមិនបានដឹងពីអត្ថន័យរបស់ វា)។ ការប្រៀបធៀបក្រុមដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់ អល់ឡោះនោះ គឺអាក្រក់បំផុត។ ហើយអល់ឡោះមិនចង្អុលបង្ហាញ ចំពោះក្រុមដែលបំពានឡើយ។
តាហ្វសៀរ
ការប្រៀបធៀបពួកយូដាដែលពួកគេត្រូវបានគេដាក់កាតព្វកិច្ចឱ្យអនុវត្ដន៍តាមគម្ពីរតាវរ៉ត ប៉ុន្តែពួកគេបែរជាបោះបង់មិនអនុវត្ដន៍នូវកាតព្វកិច្ចនោះទៅវិញនោះ គឺប្រៀបដូចជាសត្វលាដែលដឹកគម្ពីរដ៏ធំជាច្រើន តែវាមិនដឹងថា តើវាកំពុងតែដឹកអ្វីនោះទេ ថាតើវាជាគម្ពីរ ឬជាអ្វីផ្សេងនោះឡើយ? នេះជាឧទាហរណ៍ដ៏អាក្រក់បំផុតសម្រាប់ពួកដែលបដិសេធនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញក្រុមដែលបំពានឲ្យទទួលបាននូវការពិតឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល