សូរ៉ា 63 · ជូស 28

Al-Munafiqun · 63:10

وَأَنْفِقُوا مِنْ مَا رَزَقْنَاكُمْ مِنْ قَبْلِ أَنْ يَأْتِيَ أَحَدَكُمُ الْمَوْتُ فَيَقُولَ رَبِّ لَوْلَا أَخَّرْتَنِي إِلَىٰ أَجَلٍ قَرِيبٍ فَأَصَّدَّقَ وَأَكُنْ مِنَ الصَّالِحِينَ

ហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីលាភសក្ការៈដែល យើងបានផ្ដល់ឱ្យពួកអ្នកមុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ ក្នុងចំណោមពួកអ្នក ដែលជាហេតុធ្វើឱ្យគេនឹងនិយាយថាៈ ឱម្ចាស់ របស់ខ្ញុំ. ប្រសិនបើទ្រង់ពន្យារពេលឱ្យខ្ញុំបន្ដិចទៀតនោះ ខ្ញុំពិតជា បរិច្ចាគទាន ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹម ត្រូវជាមិនខាន។

តាហ្វសៀរ

ហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីទ្រព្យសម្បត្តិដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានជាលាភសក្ការៈឱ្យពួកអ្នក មុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក។ ពេលនោះ គេនឹងនិយាយទៅកាន់ម្ចាស់របស់គេថាៈ ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់ពន្យារពេលឱ្យខ្ញុំបន្ដិចទៀតនោះ ខ្ញុំពិតជានឹងបរិច្ចាគនូវទ្រព្យសម្បត្តិរបស់ខ្ញុំក្នុងមាគ៌ាអល់ឡោះ ហើយខ្ញុំនឹងស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលសាងទង្វើកុសលជាមិនខាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់