សូរ៉ា 63 · ជូស 28
Al-Munafiqun · 63:11
وَلَنْ يُؤَخِّرَ اللَّهُ نَفْسًا إِذَا جَاءَ أَجَلُهَا ۚ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ
ហើយអល់ឡោះនឹងមិនពន្យារពេលឱ្យបុគ្គលណាម្នាក់ ឡើយនៅពេលដែលសេចក្ដីស្លាប់បានមកដល់គេហើយនោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់នឹងមិនពន្យារពេលឱ្យបុគ្គលណាម្នាក់ឡើយនៅពេលណាដែលសេចក្ដីស្លាប់បានមកដល់គេ និងអាយុជីវិតរបស់គេក៏បានដល់ទីបញ្ចប់ហើយនោះ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ ប្រសិនបើទង្វើល្អ នោះនឹងទទួលបានផលល្អ ហើយប្រសិនបើទង្វើអាក្រក់ នោះនឹងទទួលបានផលអាក្រក់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល