សូរ៉ា 62 · ជូស 28

Al-Jumu'ah · 62:1

يُسَبِّحُ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ الْمَلِكِ الْقُدُّوسِ الْعَزِيزِ الْحَكِيمِ

អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើ ផែនដីលើកតម្កើងអល់ឡោះ ដែលជាសេ្ដចដ៏មហាជ្រះស្អាត មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

តាហ្វសៀរ

អ្វីៗទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះពីប្រការទាំងឡាយដែលមិនសាកសមនឹងទ្រង់ក្នុងចំណោមលក្ខណៈសម្បត្តិដែលខ្វះខាត។ ទ្រង់ជាសេ្ដចតែមួយអង្គគត់។ ទ្រង់មហាជ្រះស្អាតបំផុតពីរាល់ភាពខ្វះខាតទាំងឡាយ មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់