សូរ៉ា 62 · ជូស 28
Al-Jumu'ah · 62:2
هُوَ الَّذِي بَعَثَ فِي الْأُمِّيِّينَ رَسُولًا مِنْهُمْ يَتْلُو عَلَيْهِمْ آيَاتِهِ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَإِنْ كَانُوا مِنْ قَبْلُ لَفِي ضَلَالٍ مُبِينٍ
ទ្រង់គឺជាអ្នកដែលបានចាត់តាំងអ្នកនាំសារម្នាក់អំពីពួកគេ ក្នុងចំណោមពួកអវិជ្ជា ដោយគាត់សូត្រអាយ៉ាត់ៗរបស់ទ្រង់ឱ្យពួក គេស្ដាប់និងសំអាតពួកគេ(អំពីប្រការស្ហ៊ីរិក) ព្រមទាំងបង្រៀន គម្ពីរគួរអាន និងស៊ុណ្ណះដល់ពួកគេ ខណៈដែលពួកគេកាលពីមុន ស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់នោះ។
តាហ្វសៀរ
ទ្រង់គឺជាអ្នកដែលបានបញ្ជូនទៅកាន់ពួកអារ៉ាប់ដែលមិនចេះអាន និងមិនចេះសរសេរនោះ នូវអ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ាត់)ដែលចេញពីជាតិសាសន៍របស់ពួកគេ ដោយគាត់សូត្រនូវវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ដែលបានបញ្ចុះលើគាត់ ហើយជម្រះសម្អាតពួកគេពីភាពគ្មានជំនឿនិងសីលធម៌ដែលអាក្រក់ ព្រមទាំងបង្រៀនដល់ពួកគេនូវគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ាព្យាការី) ខណៈដែលមុនពេល(អល់ឡោះ)បញ្ជូនអ្នកនាំសារទៅកាន់ពួកគេនោះ គឺពួកគេស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់ ដោយពួកគេគោរពសក្ការៈចំពោះរូបបដិមា បង្ហូរឈាមគ្នា និងកាត់ផ្តាច់ទំនាក់ទំនងសាច់សាលោហិត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល